ត្រៀមបើកការដ្ឋានផ្លូវ៣ខ្សែនៅ​ខេត្ត​ត្បូងឃ្មុំ និងក្រចេះ ប្រវែងជិត ១០០គីឡូម៉ែត្រ

  • 2023-03-29 03:19:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ និងដឹកជញ្ជូន​ បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប៩៨,៤០៥ គីឡូម៉ែត្រ គ្រោងនឹងប្រារព្ធពិធីបើកការដ្ឋានស្តារ និងជួសជុលថែទាំ នាថ្ងៃទី០៤ មេសា ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ។

សូមជម្រាប​ថា កំណាត់ផ្លូវជាតិលេខ៧៣ (ប្រធាតុ ខេត្តត្បូងឃ្មុំ - កំពង់រាំង ព្រំប្រទល់ខេត្តក្រចេះ) ផ្លូវខេត្តលេខ៣៧៧ (ក្រុងក្រចេះ - ស្រុកសំបូរ ខេត្តក្រចេះ) និងផ្លូវខេត្តលេខ៣៧៧A (សណ្តាន់ - សង្គម ស្រុកសំបូរ ខេត្តក្រចេះ)។

កាលពី​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានស្តារ និងជួសជុលថែទាំផ្លូវទាំង៣ខ្សែនេះ ដែល​ទទួលបាន​ឥណទាន​សម្បទាន​ពីធនាគារពិភពលោក ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ​ដែលជា​សមាជិក សមាជិកា​គណៈកម្មការ។

កិច្ចប្រជុំនេះ​ធ្វើឡើង​ក្នុងគោលបំណង​ដើម្បីបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកានៃគណៈកម្មាធិការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំពិធីបើកការដ្ឋាន ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធីខាងលើ ប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពការងារតាមបំណែកចែកការងារ មានចែងនៅក្នុងលិខិតបង្គាប់ការ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម