មហោស្រពបុណ្យភូមិបុណ្យភូមិឆ្នាំទី ១០ កាន់តែពិសេស និងមានអ្វីប្លែកច្រើនលើសពីការគិត

  • 2023-03-30 10:35:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការទន្ទឹងរងចាំរបស់ប្អូនដែលចង់ដឹងថា តើមហោស្រពបុណ្យភូមិឆ្នាំនេះនឹងរៀបចំឡើងនៅវត្តមួយណា ហើយតំបន់ណា? ហើយបុណ្យភូមិឆ្នាំនេះនឹងមានអ្វីប្លែកណាស់?

ចម្លើយត្រូវបានលាតត្រដាងយ៉ាងច្បាស់ ដោយឆ្នាំនេះ បុណ្យភូមិនឹងរៀបចំឡើងនៅឯវត្ត ភ្នៀត សិម្ពលី ស្ថិត នៅម្តុំកប់ស្រូវ ផ្លូវស្រួលជិះទេ នឹងធ្វើដំណើរជាង៣០នាទីពីរាជធានីភ្នំពេញ។ ការរៀបចំនៅវត្ត ភ្នៀត សិម្ពលី នេះនឹងធ្វើឡើងនៅសប្តាហ៍ទីបីនៃមហោស្រពបុណ្យភូមិ ចាប់ពីថ្ងៃទី ០៧, ០៨, ០៩, ខែមេសា។ ការចូលរួមទស្សនាដោយស៊េរី។

ដោយឡែកនៅក្នុងសប្តាហ៍ទីមួយ នៃមហោស្រពបុណ្យភូមិនឹងរៀបចំឡើងនៅថ្ងៃទី០១ ដល់ ថ្ងៃទី០២ ខែមេសា នៅ Factory Phnom Penh។ កុំភ្លេចយកថវិកា ១២០០០រៀល ដើម្បីទិញសំបុត្រចូលរួមផងណា ឬក៏អាចទិញសំបុត្រ Online លើPage Facebook របស់បុណ្យភូមិ។

ជាមួយសប្តាហ៍ពិសេស សប្តាហ៍ទី២ បុណ្យភូមិនឹងចាំទទួលស្វាគមន៍អ្នកស្រុកបុណ្យភូមិនៅថ្ងៃទី០៣, ០៤, ០៥, ០៦ ខែមេសា ឆ្នាំ២០២៣ ដែលនេះជាលើកដំបូងរបស់បុណ្យភូមិយើងហើយដែលធ្វើនៅតាមផ្សារទំនើប មួយនេះ ចឹងកុំភ្លេចណាជួបគ្នានៅបុណ្យភូមិ ហើយឆ្លៀតមកទិញឥវ៉ាន់នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្កាម៉ល ផ្ទាល់ផងណា។

តោះកុំអោយខាត ដាក់ទិញឥឡូវនេះតាមរយៈកម្មវិធីទូរស័ព្ទដៃ LIVE. by Wonderpass ឬចុចតាមតំណភ្ជាប់នេះ https://wonderpass.asia/event/BonnPhum_OnTheMove

-សំបុត្រ Early Bird តម្លៃ ១០,០០០ រៀល ($2.5) (សម្រាប់ការចូលរួម ១ថ្ងៃ ថ្ងៃទី១ & ២ ខែមេសា)

-សំបុត្រ Early Bird តម្លៃ ១៦,០០០ រៀល ($4) (សម្រាប់ការចូលរួមកម្មវិធីទាំងពីរថ្ងៃ)

អាចទាក់ទងមកតេឡេក្រាមរបស់ក្រុមការងារបុណ្យភូមិផ្នែកសំបុត្រសម្រាប់ព័ត៍មានបន្ថែមក៏បានណា 081666491 / 016816840