ខេត្តភូមិភាគឦសាន​មួយ​ ប្រកាសធ្វើសង្ក្រាន្តយូរជាងគេ ដល់ទៅ ៧ថ្ងៃឯណោះ

  • 2023-04-03 06:46:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ខេត្ត​រតនគិរី នឹង​រៀបចំ​ព្រឹត្តិការណ៍ «សង្ក្រាន្ត​រតនគិរី​ឆ្នាំ​២០២៣» ដែល​នឹង​​ប្រព្រឹត្តធ្វើឡើង​យូរជាងគេ​ រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ១៦ ខែមេសា ឆ្នាំ​២០២៣ ក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ​ ខេត្តរតនគិរី ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់​បឹងកន្សែង ក្រុងបានលុង។ នេះបើតាមសេចក្តីជូន​ដំណឹង​របស់​រដ្ឋបាលខេត្ត​រតនគិរី។

ក្នុងព្រឹត្តិការណ៍​នេះ ក៏មាន​ការប្រគុំតន្រ្តីសម័យ ការរំាលែងកម្សាន្ត លេងល្បែង​ប្រជាប្រិយ ការតាំងពិព័ណ៍បង្ហាញ​ផលិតផល និងសម្ភារ​ប្រើប្រាស់​ក្នុងស្រុក និងការបង្ហោះគោម ដើម្បីបង្ក​បរិយាកាស​សប្បាយ​រីករាយផងដែរ៕

អត្ថបទ៖ សំភី