ដឹង​ទីតាំង​រៀបចំសង្ក្រាន្ត​ខេត្តកណ្តាលហើយ

  • 2023-04-04 06:18:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ខេត្ត​កណ្តាល​ បាន​ប្រកាស​ថា ខ្លួន​នឹង​រៀបចំ​ពិធី​ "សង្ក្រាន្ត​ខេត្ត​កណ្តាល" ដើម្បី​អបអរសាទរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ ​នៅ​ ភ្នំព្រះរាជទ្រព្យ ក្នុងស្រុកពញាឮ រយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ​២០២៣។

យោងតាម​សេចក្តីជូនដំណឹងរបស់​រដ្ឋបាល​ខេត្តកណ្តាល​ បាន​ឱ្យដឹងថា ក្នុងព្រឹត្តិការណ៍​នេះ នឹង​មានកម្មវិធី​ផ្សេងៗដូចជា៖ កម្មវិធី​ល្បែង​ប្រជាប្រិយ កម្មវិធីប្រោះព្រំថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ តាំងបង្ហាញសមិទ្ធផលខេត្ត ការ​តាំងពិព័រណ៍ ​កម្មវិធី​ប្រគុំ​តន្រ្តី​សម័យ​ខ្នាតធំ​ តន្រ្តីស្គរដី កម្មវិធីរត់ប្រណាំង​ ប្រណាំងកង់ប្រពៃណី កីឡាទាញព្រ័ត្រ​ ពិធីបណ្តែតគោម និងបាញ់កាំជ្រួច​ពេលរាត្រីផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី