ផ្សារមូលបត្រកម្ពុជា ឯកភាពជាគោលការណ៍លើសំណើរលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន
- 2023-04-06 09:07:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្សារមូលបត្រកម្ពុជា ឯកភាពជាគោលការណ៍លើសំណើរលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន
ចន្លោះមិនឃើញ
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ជាស្ថាប័នអប់រំឯកជន ឈានមុខមួយក្នុងប្រទេសកម្ពុជា ដោយមានការយកចិត្តទុកដាក់ខ្ពស់លើការអប់រំប្រកបដោយគុណភាព វិន័យ និងសេវាកម្ម។
ដោយឃើញពីសន្ទុះនៃការរីកចម្រើននិងមានការវិឌ្ឍមុខឥតឈប់ឈរ ចាប់តាំងពីការបើកក្រុមហ៊ុនលើកដំបូង ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្ដិ ប្រកបដោយផែនការច្បាស់លាស់ និងមានចក្ខុវិស័យដ៏វែងឆ្ងាយ ដើម្បីដឹកនាំក្រុមហ៊ុនឱ្យកាន់តែមានវិសាលភាពក្នុងការបោះជំហានចូលក្នុងទីផ្សារមូលបត្រកម្ពុជា ទើបក្នុងឆ្នាំ២០១២អ្នកឧកញ៉ាបានរៀបចំក្រុមហ៊ុនរួចជាស្រេចដើម្បីត្រៀមខ្លួនឈានចូលក្នុងទីផ្សារភាគហ៊ុននៅកម្ពុជា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ភាពជោគជ័យរបស់ក្រុមហ៊ុនបានបង្ហាញពីសក្ខីភាពរបស់ក្រុមហ៊ុនក្នុងការឈានជើងចូលក្នុងទីផ្សារមូលបត្រនៅកម្ពុជា។ ដោយមានការរៀបចំផែនការយុទ្ធសាស្រ្ដអាជីវកម្មនាពេលអនាគត មានគោលដៅច្បាស់លាស់ និងឆន្ទៈរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានពង្រីកភាពខ្លាំងលើវិស័យអប់រំនៅកម្ពុជា គឺធ្វើយ៉ាងណាឱ្យស្ថាប័នអប់រំមួយនេះមាន រចនាសម្ពន្ធបុគ្គលិកស្ដង់ដារ ការគ្រប់គ្រងច្បាស់លាស់ មានថ្នាក់ដឹកនាំមានជំនាញនិងវិជ្ជាជីវៈខ្ពស់ និងមានក្រុមប្រឹក្សាភិបាលត្រឹមត្រូវក្នុងក្រុមហ៊ុន។ ស្របពេលនោះ អ្នកឧកញ៉ាក៏បានគ្រោងធ្វើសំណើស្នើសុំខាងនិយ័តករមូលបត្រកម្ពុជា ក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ជាផ្លូវការផងដែរ តែត្រូវបានពន្យារពេលសិន ដោយសារប្រទេសកម្ពុជាពេលនោះបានរងនូវវិបត្ដិខ្លាំងពីជំងឺកូវីដ ១៩។
លុះក្រោយមកក្នុងឆ្នាំ២០២៣ បន្ទាប់ពីវិបត្ដិកូវីដនៅប្រទេសកម្ពុជាត្រូវបានបញ្ចប់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសម្រេចជាផ្លូវការក្នុងការស្នើសុំទៅខាងនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាផ្លូវការ ខណៈពេលក្រុមហ៊ុនកំពុងតែសន្ទុះខ្លាំងក្នុងការរីកចម្រើនទៅមុខ។
នៅក្នុងដំណាក់កាលនេះដែរ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅតែបន្ដភាពខ្លាំងក្លារបស់ខ្លួនក្នុងការឈរលើវិស័យអប់រំមួយនេះដដែលដោយបច្ចុប្បន្ន ក្រុមហ៊ុនមានសាខាសរុបចំនួន១៥ ក្នុងរាជធានីខេត្តក្រុង មានសិស្សជាង ២០.០០០នាក់ បុគ្គលិក ២.១៤៩នាក់ និងមានអតីតសិស្សជាង ៥០.០០០នាក់ កំពុងសិក្សា និងធ្វើការនៅជុំវិញពិភពលោក។ អ្វីដែលកាន់តែពិសេសទៀតនោះ ក្រុមហ៊ុននឹងបើកដំណើរការសាខាថ្មីសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ សាខាជាច្រើនបន្ថែមទៀតក្នុងនោះរួមមាន៖ សាខា សែនសុខ, សាខាច្បារអំពៅ, សាខា កំពង់ចាម, សាខា តាកែវ និងសាខាបាត់ដំបង។
បន្ទាប់ពីនិយ័តករមូលបត្រកម្ពុបានធ្វើការពិនិត្យ និងសិក្សាច្បាស់លាស់ លើសំណើរស្នើសុំដាក់ពាក្យចូលក្នុងបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងបានឃើញពីវិសាលភាពការរីកចម្រើន និងការអភិវឌ្ឍរបស់ក្រុមហ៊ុន ទើបនៅថ្ងៃ Exclទី៧ ខែមីនា ឆ្នាំ ២០២៣ ផ្សារមូលបត្រកម្ពុជាបានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាបានឯកភាពលើសំណើដាក់តម្លៃ ២០៨០ រៀលក្នុងមួយភាគ ហ៊ុន របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
ស្របពេលជាមួយគ្នានេះដែរ កាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធាន អ. ស.ហ និងឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) តាមរយៈការប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធបញ្ជូនសាររូបភាពពីចម្ងាយ។ បន្ទាប់ពីការធ្វើបទបង្ហាញជាលទ្ធផល ក្រុមប្រឹក្សា អ. ស.ហ. បានផ្ដល់ការអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដោយក្រុមហ៊ុនត្រូវបន្តបំពេញនីតិវិធីជាផ្លូវការលើការបោះផ្សាយនេះ តាមសេចក្តីសម្រេចរបស់និយ័តករមូលបត្រកម្ពុជា។
ជុំវិញបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យដឹងពីឆន្ទៈ និងគោលដៅក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងបានដាក់ក្តីរំពឹងទុកបែបនេះថា៖ សូមជម្រាបថា ដើម្បីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាផ្លូវការបាន ក្រុមហ៊ុនត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈពីនិយ័តករមូលបត្រកម្ពុជា និងត្រូវទទួលបានការបញ្ជាក់យល់ព្រមជាមុនពីផ្សារមូលបត្រកម្ពុជា អំពីការកំណត់ថ្លៃលក់មូលបត្រ និងបំពេញបាននូវលក្ខខណ្ឌចុះបញ្ជីទាំងឡាយបន្តទៀតរបស់ផ្សារមូលបត្រកម្ពុជាពាក់ព័ន្ធនឹងមូលបត្រកម្មសិទ្ធិ។
1️-ព័ត៌មានទូទៅអំពី MJQE IPO: