ពិធីបុណ្យបង្ហោះគោម Lantern Fantasy ដែលប្រារព្ធ​ធ្វើនៅជុំវិញពិភពលោក នឹងមកដល់កម្ពុជាជាលើកដំបូង នៅខែឧសភា

  • 2023-04-07 10:21:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យបង្ហោះគោម Lantern Fantasy ដែលធ្វើនៅ ១៨ប្រទេសជុំវិញពិភពលោក នឹងមកដល់កម្ពុជាជាលើកដំបូងនៅខែឧសភា។ ពន្លឺដ៏ត្រកាលគ្រប់ទីកន្លែងក្នុងពិភពលោកគឺជានិមិត្តសញ្ញានៃ «អរិយធម៌ អនាគត និងក្ដីសង្ឃឹម» ប៉ុន្តែគ្មាននរណាម្នាក់អាចបង្ហាញវាបានល្អជាង “Sichuan – Lantern Fantasy” ដ៏ល្បីល្បាញលើពិភពលោកនោះទេ។

Sichuan Lantern Fantasy គឺជាការបង្ហាញសកម្មភាពវប្បធម៌ដ៏មានប្រជាប្រិយភាពបំផុតមួយនៅក្នុងប្រទេសចិន ដែលអាចទាក់ទាញមនុស្សមកពីជុំវិញពិភពលោក។

Lantern Fantasy នឹងប្រារពន្ធឡើងនៅទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជាជាលើកដំបូងដែលនាំយកមកជាមួយនូវវប្បធម៌ Deyang ក្រុមអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ និងសុខភាព Lantern Fantasy Cultural Management Co. Ltd. និងក្រុមហ៊ុនសហគ្រាសរួមបញ្ចូលគ្នាពីប្រទេសកាណាដា និងគ្រប់គ្រងដោយ ENGAGE by Universal Alliance Co. Ltd. ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៣។

ប្រវត្តិសាស្ត្រនៃចង្កៀងគោមនៅក្នុងខេត្ត Sichuan បានឆ្លុះបញ្ចាំងត្រឡប់ទៅរាជវង្សថាងក្នុងឆ្នាំ (៦១៨-៩០៧) និងរាជវង្សសុង ក្នុងឆ្នាំ (៩៦០-១២៧៩) ហើយបច្ចុប្បន្ននេះត្រូវបានអភិវឌ្ឍន៍ទៅជាសកម្មភាពវប្បធម៌ជាមួយនឹងការសម្ដែងផងដែរ។

ក្នុងនោះផងដែរ វប្បធម៌ Deyang ក្រុមអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ និងសុភាពមកពីខេត្ត Sichuam ក្នុងប្រទេសចិន ត្រូវបានគេស្គាល់ថាជាក្រុមល្បីល្បាញទូទាំងពិភពលោក សម្រាប់ការរៀបចំពិធីបុណ្យបង្ហោះគោមជាផ្លូវការ ព្រមទាំង ពិធីបុណ្យខ្លាឃ្មុំផេនដាចិន និងពិធីបុណ្យបង្ហោះ គោមជាសកលនៅក្នុងប្រទេសចិន។

ក្រុមហ៊ុន និងការគ្រប់គ្រងបុត្រសម្ព័ន្ធទាំងស្រុង បានរៀបចំ «ពិធីបុណ្យបង្ហោះគោមចិន» នៅជាង ៥០ទីក្រុង ក្នុងចំណោម ១៨ប្រទេសជុំវិញពិភពលោក ហើយបានរៀបចំការតាំងពិព័រណ៍ និងពិព័រណ៍ចង្កៀងគោមជាច្រើនប្រភេទនៅជាង ២០០ទីក្រុងទូទាំងប្រទេសចិន។

មហោស្រពចង្កៀងគោមចិនដ៏ពិសេសនេះ រួមបញ្ចូលគ្នានូវសំឡេងអន្តរកម្ម បច្ចេកវិទ្យាពន្លឺសិល្បៈច្នៃប្រឌិត ការអប់រំ និងវប្បធម៌ ហើយបានទទួលបានរង្វាន់ជាច្រើនពីប្រទេសជុំវិញពិភពលោក សូម្បីតែនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកក្នុងចំណោមប្រទេសដទៃទៀត។

កម្មវិធីក្នុងការបង្ហាញចង្កៀងគោមដែលមានលក្ខណៈស្រដៀងគ្នានេះ ត្រូវបានរំលេខ្លួននៅប្រទេសអូស្ត្រាលី អៀរឡង់ ជប៉ុន អាមេរិកខាងត្បូង បារាំង អាល្លឺម៉ង់ ហើយឥឡូវនេះ បានមកដល់រាជធានីភ្នមពេញ នៃប្រទេសកម្ពុជាជាលើកដំបូង។

Lantern Fantasy នឹងធ្វើឱ្យអ្នក និងក្រុមគ្រួសាររបស់អ្នកមានភាពសប្បាយរីករាយ ជាមួយនឹងសកម្មភាពកម្សាន្តផ្សេងៗ ដូចដែលអ្នកបានឃើញជាឧទាហរណ៍ពីកម្មវិធីរបស់ពួកគេជុំវិញពិភពលោក។ កម្មវិធីនេះរួមមានអាហារ ភេសជ្ជៈ វីដេអូ និងការថតរូបជាច្រើន ដែលនឹងធ្វើឱ្យអ្នក និងក្រុមគ្រួសារពេញចិត្តជាក់ជាមិនខាន។

Lantern Fantasy នឹងប្រារព្ធធ្វើឡើងនៅឧទ្យាន Dinosaurs Alive ស្ថិតនៅខាងក្រោយជ្រោយចង្វារ ចាប់ពីថ្ងៃទី ១ ខែឧសភា ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ (រយៈពេល៣ខែ) ហើយបើកស្វាគមន៍ភ្ញៀវពីម៉ោង ១០ព្រឹក ដល់១០យប់ជារៀងរាល់ថ្ងៃ។

តម្លៃនៃការចូលរួមទស្សនាអាចប្រមាណ ៥ដុល្លារ ហើយ Lantern Fantasy រំពឹងថា នឹងមានមនុស្សជាង ៥០ម៉ឺននាក់មកទស្សនាក្នុងរយៈពេល៣ខែនេះ៕

អត្ថបទថ្មី