ល្បែងប្រជាប្រិយបវរកញ្ញាធ្លាក់ទឹក ត្រឡប់មកវិញហើយនៅបុណ្យភូមិ

  • 2023-04-09 11:02:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្បែងបវរកញ្ញាតែងតែមានវត្តមាននៅរាល់កម្មវិធីជួបជុំបុណ្យតូចធំរបស់ខ្មែរតាំងពីជំនាន់ដើម ហើយល្បែងមួយនេះក៏មានវត្តមានជាថ្មីម្ដងទៀតនៅក្នុងមហោស្រពបុណ្យភូមិ១០ឆ្នាំ សប្ដាហ៍ទី៣ ដែរ។

នៅក្នុងល្បែងនេះ បុរសៗឈរក្នុងចម្ងាយប្រមាណ៧-៨ម៉ែត្រ ជាអ្នកព្យាយាមប្រើបាល់គប់គន្លឹះខ្ទាស់ ឱ្យកញ្ញាស្រស់ស្អាតម្នាក់ឲ្យធ្លាក់ទៅក្នុងអាងទឹក ជាថ្នូរនឹងរង្វាន់។

នៅមុខកញ្ញាទាំងនោះមានសំណាញ់ការពារ គ្រាប់បាល់។ សកម្មភាពលេងរស់រវើក ដោយមានអ្នកអត្ថាធិប្បាយ ហើយនៅពេលគ្រាប់បាល់ហោះទៅប៉ះចំគ្រាប់បាល់គន្លឹះខ្ទាស់ កញ្ញាដែលអង្គុយក្រោយសំណាញ់ នឹងធ្លាក់ចូលទឹកនៅខាងក្រោម នាំឱ្យមានសំណើចហ៊ោរកញ្ចៀវពីមហាជន។

ក្នុងបុណ្យភូមិឆ្នាំនេះ ល្បែងបវរកញ្ញាធ្លាក់ទឹកមានការចូលរួមពីសិល្បករសិល្បការិនី រួមទាំង Cha Cha ផងដែរ ដែលធ្វើឱ្យបរិយាកាសកាន់តែសប្បាយក្អាកក្អាយ។

កម្មវិធីបុណ្យភូមិ «សប្តាហ៍សិល្បៈបុរាណ» បើកឲ្យមហាជនចូលរួមដោយសេរី នៅថ្ងៃទី ០៧-០៨-០៩ ខែមេសា ឆ្នាំ២០២៣ នៅ វត្តភ្នៀតសិម្ពលី ក្នុងសង្កាត់ស្នោរ ដែលមានចម្ងាយប្រមាណ ២៨គីឡូម៉ែត្រ ដោយចំណាយពេលធ្វើដំណើរប្រមាណ ៥០នាទីពីចំណុចកណ្ដាលរាជធានីភ្នំពេញ។

អ្នកស្រុកបុណ្យភូមិណាខ្លះបានមកលេងបវរកញ្ញាធ្លាក់ទឹក នៅទីតាំង: វត្តភ្នៀតសិម្ពលី