តាមបានដឹង Smart តែងនៅជាប់ជាមួយ "បុណ្យភូមិ" អបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ!
- 2023-04-10 06:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមបានដឹង Smart តែងនៅជាប់ជាមួយ "បុណ្យភូមិ" អបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ!
ចន្លោះមិនឃើញ
«ពិធីបុណ្យភូមិ» គឺជាពិធីបុណ្យប្រពៃណីនៃវប្បធម៌ខ្មែរដែលធ្វើឡើងនៅវត្តក្នុងភូមិ ដែលជាគំនិតផ្តួចផ្តើមពិសេសរបស់ ភ្លើងគប់ (PlerngKob) ដើម្បីប្រារព្ធក៏ដូចជារំលឹកឡើងវិញនូវទំនៀមទម្លាប់នៃពិធីបុណ្យភូមិក្នុងយុគសម័យបច្ចុប្បន្ន។ យកគំនិតចាស់នៃវប្បធម៌ខ្មែរមកវិញ។
បុណ្យភូមិ ផ្តល់ពេលវេលាដើម្បីធ្វើដំណើរ ឆ្លងកាត់ពេលវេលានៃអ្វីដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាកម្ពុជា។ តាមទំនៀមទំលាប់នៃការប្រារព្ធពិធីបុណ្យប្រពៃណីខ្មែរ-ដាលៀន ដែលជាពិធីបុណ្យដ៏រីករាយបន្ទាប់ពីការច្រូតកាត់របស់អ្នកភូមិ ពិធីបុណ្យ បុណ្យភូមិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅរៀងរាល់ខែមេសានៅតាមវត្តអារាម ឬនៅក្នុងភូមិផ្ទាល់ ដោយប្រារព្ធឱ្យប្រជាជននៅក្នុងភូមិទាំងមូលបានទទួលទានអាហារ ផលិតផលក្នុងស្រុក និង ទស្សនាការសំដែងសិល្បៈបុរាណជាច្រើន។
ដោយឆ្លងកាត់បទពិសោធន៍ពីបុរាណ គួបផ្សំទំនៀមទំលាប់រៀងមក និងទឹកចិត្តស្រលាញ់ ចង់រក្សាសកម្មភាពមរកមួយនេះដល់អ្នកជំនាន់ក្រោយ ទើបរយៈកាល ១០ឆ្នាំមកហើយ ដែល ពីធីបុណ្យភូមិ បានកកើតឡើងក្រោម គំនិតតូចមួយពីស្ថាបនិកទាំងបួននាក់ ក្លាយជា មហោស្រពសិល្បៈដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ហើយវាសឹងតែមិនគួរឲ្យជឿផង ដែលប្រជាជនខ្មែរគ្រប់ស្រទាប់ វណ្ណៈមានការស្រឡាញ់ បុណ្យភូមិដូចពួកគេដែរហើយនេះជាការបង្កើតវេទិកាដ៏ធំទូលំទូលាយមួយ ប្រមូលផ្ដុំដោយសម្បត្តិវប្បធម៌របស់ប្រទេសកម្ពុជា ដើម្បីចែករំលែកជាមួយទស្សនិកជនក្នុងស្រុក និងអន្តរជាតិ។
កាលពីឆ្នាំ ២០១៤ បុណ្យភូមិឆ្នាំដំបូងបានប្រព្រឹត្តឡើងនៅវត្តព្រែកថ្លឹង។ ហើយបុណ្យភូមិមានក្រុមការងារស្ម័គ្រចិត្ត មិនដល់៣០នាក់ទេ។ ក្រុមការងារស្ម័គ្រចិត្តរបស់បុណ្យភូមិដែលយើងដាក់ឈ្មោះថា «ឡេឡេបុណ្យភូមិ» ហើយ កាលពីឆ្នាំ២០១៤នោះ គឺសុទ្ធសឹងតែជាមិត្តភក្តិជិតស្និទ្ធរបស់សហស្ថាបនិកនៃបុណ្យភូមិ។ កាលពីចាប់ផ្ដើមដំបូង បុណ្យភូមិមានឆាកឈើតូចៗដែលធ្វើពីគ្រែ ហើយមិនមានអ្វីធំដុំអស្ចារ្យនោះទេ ប៉ុន្តែមាន ប្រិយមិត្តមកចូលរួម ដែលយើងហៅថា «អ្នកស្រុកបុណ្យភូមិ» នោះ មកជាច្រើនកុះករ។ ភាពជោគជ័យ ស្នាមញញឹម នៃអ្នកស្រុកបុណ្យភូមិ កើតមានឡើងរយៈកាល ១០ឆ្នាំមកនេះ តើអ្នកដឹងទេ តើនណាជាអ្នកនៅពីក្រោយ និងតែងតែនៅជាមួយ អ្នកស្រុកបុណ្យភូមិ ទើបបង្កើតឱ្យមាន ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសប្បាយរីករាយនេះកើតឡើង?
គ្រប់ពេលដែលមានព្រឹត្តិការណ៍ បុណ្យភូមិ ដ៏សប្បាយរីករាយកើតឡើង វត្តមានក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា តែងតែនៅជាមួយអ្នកស្រុកបុណ្យភូមិអស់រយៈកាល១០មកនេះជានិច្ច និងជាអ្នករួមចំណែកយ៉ាងសំខាន់បង្កើតឱ្យមាន កម្មវិធីបុណ្យភូមិ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំដំបូងរហូតដល់រយៈកាល១០ ឆ្នាំនេះ ។ ប្រតិបត្តិករទូរស័ព្ទចល័ត មួយនេះ សហការឧបត្ថម កម្មវិធីបុណ្យភូមិ រហូតមក ។
Smart Axiata ជាក្រុមហ៊ុននៅក្នុងវិស័យទូរគមនាគមន៍កម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងមានការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះកិច្ចប្រតិបត្តិការប្រកបដោយនិរន្តរភាព ដែលឆ្លុះបញ្ចាំងពីគុណតម្លៃស្នូលរបស់ក្រុមហ៊ុន។ ជាមួយនឹងចក្ខុវិស័យដើម្បីក្លាយខ្លួន ជាទូរគមនាគមន៍លេខមួយនៅកម្ពុជា ភាពជោគជ័យរបស់ក្រុមហ៊ុន Smart តែងតែផ្តោតសំខាន់ក្នុងការចូលរួមចំណែកការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដើម្បីបង្កើតជាប្រយោជន៍រួមយូរអង្វែង ដល់ប្រជាជន និងសហគមន៍ទូទាំងប្រទេសកម្ពុជា តាមរយៈការផ្សរភ្ជាប់ទំនាក់ទំនង និងដំណោះស្រាយឌីជីថលពោរពេញដោយភាពច្នៃប្រឌិត ៕