Leicester ទាក់ទងអតីតអ្នកចាត់ការ Liverpool
- 2023-04-10 12:03:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Leicester ទាក់ទងអតីតអ្នកចាត់ការ Liverpool
ចន្លោះមិនឃើញ
ក្លឹប Leicester City បានទាក់ទងលោក Rafa Benitez មកដឹកនាំក្លឹប។
បើតាមអ្នកសារព័ត៌មានល្បីឈ្មោះ Fabrizio Romano បានឲ្យដឹងថា ក្លឹប Leicester បានទាក់ទងលោក Benitez ដើម្បីស្នើឲ្យលោកមកធ្វើជាអ្នកចាត់ការថ្មីរបស់ក្លឹប។ យោងតាមប្រភពដដែល នាពេលនេះ ភាគីក្លឹប និងភាគីលោក Benitez កំពុងចរចាគ្នា។
កាលពីដើមខែមេសានេះ Leicester បានបញ្ចប់កុងត្រាជាមួយអ្នកចាត់ការចាស់លោក Brendan Rodgers ក្រោយលោកកាន់តំណែងបាន ៤ឆ្នាំ។
លោក Rafa Benitez ធ្លាប់មានប្រវត្តិដឹកនាំក្លឹបធំៗជាច្រើនរួមមាន Liverpool (២០០៤-២០១០) Chelsea (២០១២-២០១៣) និង Real Madrid (២០១៥-២០១៦) ជាដើម៕