ហ្វេនសួរ ចំពេល ម៉េង កែវពេជ្ជតា ចង់បង្ហាញអារម្មណ៍ពិតរឿងគេចង់ទុកនាងចោលកន្លៀតជញ្ជាំង នៃសិល្បៈ
- 2023-04-12 03:58:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្វេនសួរ ចំពេល ម៉េង កែវពេជ្ជតា ចង់បង្ហាញអារម្មណ៍ពិតរឿងគេចង់ទុកនាងចោលកន្លៀតជញ្ជាំង នៃសិល្បៈ
ចន្លោះមិនឃើញ
ដៃគូចម្រៀងស្រីយ៉ាងសក្កិសមរបស់លោក ណូយ វណ្ណេត គឺអ្នកនាង ម៉េង កែវពេជ្ជតា បង្ហាញអារម្មណ៍អន់ចិត្ដនឹងអ្នករៀបចំកម្មវិធី និងអ្នកអញ្ជើញសិល្បករ-សិល្បការិនី ដើម្បីសម្ដែង ឬច្រៀងក្នុងព្រឹត្ដិការណ៍ដ៏ចំនួនពីរ គឺអង្គរសង្ក្រាន្ដនៅខេត្ដសៀមរាប និងកម្មវិធីបើកការប្រកួតស៊ីហ្គែមនៅកម្ពុជា។ ពេជ្ជតា ថានាងពុំមានឱកាសបានចូលច្រៀងក្នុងកម្មវិធីទាំងពីរនេះទេ ដោយព្រលយថា៖ “ប្រហែលខុសខ្សែអ្នកហៅតួ”។
តារាចម្រៀងសំឡេងផ្អែម ម៉េង កែវពេជ្ជតា បានបញ្ចេញអារម្មណ៍តាមបណ្ដាញសង្គមនៅថ្ងៃទី១២ ខែមេសា នេះថា “Live ល្ងាចមិញ មានហ្វេនៗសួរច្រើនដងណាស់ថា ចូលឆ្នាំនេះមកអង្គរសង្រ្កាន្តអត់?។ អ្នកនាងក៏ឆ្លើយតបវិញថា Idol អត់បានទៅទេ ព្រោះប្រហែលខុសខ្សែអ្នកហៅតួ…ឆ្ងល់ដែរ Sea Game ក៏អត់ សង្ក្រាន្ដក៍អត់ តើខ្ញុំនេះក្លាយជារបស់ដែលគេគ្រវាត់ចោលកៀនជញ្ជាំងតាំងពីពេលណា ហើខ្ញុំនៅចំទៀលច្រៀងបាននៅឡើយ”។
ដោយមិនអស់ចិត្ដ ម៉េង កែវពេជ្ជតា ក៏បានចូលទៅឆ្លើយឆ្លងជាមួយអ្នកគាំទ្រ ហើយឆ្លៀតប្រាប់អតីតសិស្សផ្នែកប្រឡងចម្រៀងរបស់ខ្លួនថា “ពេលប្អូនស្រីចូលប្រលង បងជាគ្រូបង្វឹកក៏បានរំលឹកប្អូនដែរ ថាត្រូវតែស៊ូនឹងការឈឺចាប់ឲ្យបានបើចង់នៅក្នុងពិភពសិល្បៈខ្មែរនេះ”៕