វណ្ណដា ធ្វើ​ឱ្យ​កក្រើក​ឆាកតន្ត្រី Rolling Loud Thailand ដែល​ប្រជុំតារាល្បី Cardi B, Chris Brown និង Travis Scott

  • 2023-04-14 10:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពតន្ត្រីហ៊ីបហប់ Rolling Loud ដែលមានការទន្ទឹងរង់ចាំយ៉ាងខ្លាំងទីបំផុតបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសថៃ ដែលបាន និងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ខែមេសា ឆ្នាំ២០២៣ នៅទីតាំង Legend Siam Pattaya ក្រុងប៉ាតាយ៉ា ដ៏គួរឱ្យភ្ញាក់ផ្អើល និងភាពអស្ចារ្យសម្រាប់អ្នកគាំទ្រ។

ព្រឹត្តិការណ៍ដែលគេទន្ទឹងរង់ចាំយ៉ាងខ្លាំងនេះបានទាក់ទាញហ្វូងមនុស្សចម្រុះមកពីជិត និងឆ្ងាយ ដោយមានអ្នកចូលរួមមកពីគ្រប់ទិសទីនៃពិភពលោកចុះមកទីក្រុងប៉ាតាយ៉ា ដើម្បីទទួលយកបទពិសោធន៍ពិធីបុណ្យតន្ត្រីរ៉េបហ៊ីបហបដ៏ធំបំផុតរបស់ពិភពលោក។

ជាមួយនឹងតារាលំដាប់ពិភពលោកមួយចំនួននៅក្នុងឧស្សាហកម្មតន្ត្រីរ៉េបហ៊ីបហប់នេះ ដូចជា Cardi B, Chris Brown និង Travis Scott វាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលអ្នកគាំទ្របានធ្វើដំណើរមកពីឆ្ងាយដើម្បីជាផ្នែកមួយនៃឱកាសជាប្រវត្តិសាស្ត្រនេះ។

ក្នុងចំណោមសិល្បករល្បីៗ និងមានទេពកោសល្យដែលបានឡើងឆាក Rolling Loud គឺជាសិល្បករ ម៉ាន់ វណ្ណដា របស់កម្ពុជា។ ក្នុងនាមជាសិល្បករខ្មែរដំបូងគេដែលបានសម្តែងក្នុងមហោស្រពនេះ តារាចម្រៀងរ៉េបដ៏ល្បីល្បាញ វណ្ណដា មានភាពមោទនភាព និងអារម្មណ៍រំភើបដូចបានហោះហើរលើអាកាស ខណៈដែលលោកបានឡើងឆាកជាមួយសិល្បករ វណ្ណថាន និង អេនឌ្រូ ម៉ម (Andrew Mam)។

ការលាយបញ្ចូលគ្នារវាងតន្ត្រីបុរាណខ្មែរ និងចង្វាក់ហ៊ីបហបទំនើបប្លែកពីគេរបស់ វណ្ណដា បានទាក់ទាញអារម្មណ៍ទស្សនិកជន ហើយអ្នកគាំទ្រមកពីប្រទេសកម្ពុជា និងក្រៅប្រទេសបានបង្ហាញថាមពលចូលរួមគាំទ្រយ៉ាងពេញទំហឹង។

ការសម្តែងរបស់របស់ វណ្ណដា និងមិត្តសិល្បៈរួមអាជីព ក៏បានទាក់ទាញស្នូរការទះដៃផ្គរលាន់ ហើយវាច្បាស់ណាស់ថា វណ្ណដា បានធ្វើឱ្យមានការចាប់អារម្មណ៍យូរណាស់មកហើយពីព្រឹត្តិការណ៍មហោស្រពតន្ត្រីហ៊ីបហប់ Rolling Loud Rolling Loud ។

បន្ថែមពីលើការសម្តែងដ៏អស្ចារ្យលើឆាកតន្ត្រី Rolling Loud ក៏បានរៀបចំស្តង់ជាច្រើនដែលមានគ្រប់បែបយ៉ាងចាប់ពីអាហារឆ្ងាញ់ៗ និងភេសជ្ជៈរហូតដល់ទំនិញប្រ៊េនធំៗជាផ្លូវការណ៍។

កន្លែងទាក់ទាញដ៏ពេញនិយមបំផុតមួយរបស់ពិធីបុណ្យគឺ ស្តង់ Frost ដែលអ្នកចូលរួមអាចទិញផលិតផលកញ្ឆាដោយស្របច្បាប់ និងទទួលបានបទពិសោធន៍ពីភាពស្ងប់ស្ងាត់ ដែលបានកំណត់និយមន័យ Rolling Loud ។

យ៉ាងណាមិញ Rolling Loud គឺលើសពីពិធីបុណ្យតន្ត្រីទូទៅ។ ព្រឹត្តិការណ៍នេះជាការប្រារព្ធពិធីសិល្បៈ វប្បធម៌ និងការច្នៃប្រឌិត ដែលកៀងគរមនុស្សមកពីគ្រប់មជ្ឈដ្ឋានទូទាំងពិភពលោក។

ក្រៅពីការប្រគំតន្ត្រី ក៏មានសកម្មភាពជាច្រើនផងដែរ ដូចជានៅស្តង់របស់ Bunny's Bae Bar អ្នកចូលរួមក្នុងពិធីបុណ្យអាចបង្កើនភាពស្រស់ស្អាតដោយការផាត់មុខ ឬម៉ូដសក់ថ្មីដ៏លេចធ្លោរជាដើម។

សរុបមក Rolling Loud Thailand ថ្ងៃទី១ដំណើរការយ៉ាងអស្ចារ្យលើសពីការរំពឹងទុក ដោយផ្តល់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់អ្នកដែលបានចូលរួម។ យើងអន្ទះសាររង់ចាំមើលថា តើថ្ងៃបន្ទាប់នឹងមានអ្វីសម្រាប់ពិធីបុណ្យដ៏អស្ចារ្យនេះទេ!

អត្ថបទដោយ៖ Isabel Ninaomi Orlinga និង Roesdan Suriansyah