ពេលនេះ ប្រេន​រថយន្ត​ដែលមានតម្លៃជាងគេបំផុតក្នុងលោក មិនមែនជា Toyota ឬ Mercedes ទៀតឡើយ

  • 2023-04-21 03:25:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ស្រាវជ្រាវ​មួយ​បាន​រកឃើញ​ថា បច្ចុប្បន្ន​នេះ Tesla បានក្លាយ​ជា​ប្រេន​ដែលមានតម្លៃជាងគេ​បំផុត​ក្នុងពិភពលោក វ៉ាដាច់ Toyota និង Mercedes-Benz ខណៈ​ដែល​រថយន្ត​អគ្គិសនី​ កំពុងមានការពេញនិយម​ខ្លាំង​ ហើយ​ក៏កំពុងគ្រប់ដណ្តប់​ដោយ​រថយន្ត Tesla នេះផងដែរ។

យោងតាម​ការស្រាវជ្រាវថ្មី​ៗនេះ​ដោយ​ក្រុមហ៊ុនបារាំង Brand Finance បង្ហាញ​ថា Tesla ជាប្រេន​រថយន្ត​ថ្លៃបំផុត​តម្លៃ ៦៦,២ពាន់លានដុល្លារ វ៉ាដាច់ Toyota ដែលមានតម្លៃ ៥៨,៨ពាន់លានដុល្លារ និង Mercedes តម្លៃ ៥២,៥ពាន់លានដុល្លារ។

របាយការណ៍នេះ បានកត់សម្គាល់ឃើញថា ប្រេន Tesla បច្ចុប្បន្ន​នេះ គឺមានតម្លៃ​ច្រើនជាង ៥ដង នៃតម្លៃពេលមុនផ្ទុះកូវីដទៅទៀត។ បើគិត​តែពីឆ្នាំមុន មកដល់ឆ្នាំនេះ តម្លៃប្រេន Tesla បាន​កើនឡើងដល់ ៤៤% ហើយវាក៏​ជាលើកដំបូង​ផងដែរ ដែល​ក្រុមហ៊ុន​រថយន្តអគ្គិសនី បានស្ថិតនៅលើ​កំពូលតារាងបែបនេះ។

គួររំលឹកថា ក្នុងឆ្នាំ​២០២២ Toyota គឺ​ជាប្រេន​ដែលមានតម្លៃជាងគេបំផុត តាមពីក្រោយដោយ​ Mercedes-Benz៕

អត្ថបទ៖ សំភី

អត្ថបទថ្មី