បាត់មុខ រតនៈ វិសិដ្ឋ មួយរយៈពីរង្វង់សិល្បៈកម្ពុជា តិចប្រិយមិត្ដអត់ដឹងថាលោកធ្វើអ្វី នៅទីណា?

  • 2023-04-21 07:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងជាពិធីកររូបសង្ហារ រតនៈ វិសិដ្ឋ កំពុងមានវត្ដមាននៅលើទឹកដីសហរដ្ឋអាមេរិក ដោយលោកទើបតែចេញដំណើរពីកម្ពុជាទៅកាន់ទីនោះ ក្រោយចប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំ២០២៣ ពោលគឺបន្ទាប់ពីលោករវល់ខ្លាំងក្នុងការងារសិល្បៈនៅអំឡុងពេល នៃពិធីបុណ្យចូលឆ្នាំថ្មី ។

ថ្លែងប្រាប់Sabay ពីនាយសមុទ្រ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នេះ រតនៈ វិសិដ្ឋ ថា រូបលោកនឹងចំណាយពេលប្រហែល ៦ខែ នៅអាមេរិក ដើម្បីចេញច្រៀង និងដើរកម្សាន្ដតាមរដ្ឋនានា។ លោកមិនបានបញ្ជាក់ថា លោកទៅសម្ដែង ឬច្រៀងជាមួយតារាណាផ្សេងទៀតទេ ប៉ុន្ដែលោកបង្ហើបខ្លីថា ក្នុងរយៈប៉ុន្មានសប្ដាហ៍ទៀតនេះ លោកនឹងចេញទៅច្រៀងតាមរដ្ឋមួយចំនួនដូចជា៖ California Boston Washington stateWashington DC Tex-as Stockton Sanfran San francisco និងរដ្ឋ Las Vegas ជាដើម។

លោកបញ្ជាក់ថា ក្នុង ១ខែ លោកត្រូវចេញសម្ដែង ឬច្រៀងចន្លោះពីរ ទៅបីរដ្ឋ ហើយលោកមិនទាន់មានគម្រោងត្រឡប់មកស្រុកខ្មែរនៅថ្ងៃណាវិញនោះទេ ខណៈដែលលោកបង្ហើបថា ការងារសិល្បៈនៅស្រុកខ្មែរក៏នៅរង់ចាំលោកច្រើនដែរ៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម