បើកកាត ABA SEA Games រចនាពិសេស (Special Edition) ដើម្បីអបអរព្រឹត្តិការណ៍ស៊ីហ្គេមជាមួយ ABA!

  • 2023-04-21 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ABA មានសេចក្ដីរីករាយ នឹងដាក់ឲ្យប្រើប្រាស់នូវកាត​រចនាពិសេស ABA SEA Games 2023 (Special Edition) ដើម្បីអបអរ និងផ្សព្វផ្សាយបន្ថែមទៀតអំពីព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងប្រវត្តិសាស្ដ្រកម្ពុជា – នោះគឺ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី32 ​និងអាស៊ានប៉ារ៉ាហ្គេមលើកទី12។ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ដ៏ធំនេះ នឹង​រៀបចំឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ក្នុងខែឧសភា និងខែមិថុនា ឆ្នាំ 2023នេះ។

ធនាគារ ABA ​សូមណែនាំកាតរចនាពិសេស សម្រាប់ជម្រើស Classic និង Platinum ដែលដំណើរការជាមួយប្រព័ន្ធទូទាត់ចំនួន 3 ​រួមមាន Visa, Mastercard និង UnionPay International។ អតិថិជន ABA ​អាចបង្ហាញ​នូវមោទនភាពរបស់ខ្លួនចំពោះជាតិ ក៏ដូចជាគាំទ្រអត្តពលិកកម្ពុជា តាមរយៈការប្រើប្រាស់កាតទាំងនេះ ហើយអ្នកប្រើ ABA Mobile ​អាចបើកបានដោយចាយពេលត្រឹម 2 នាទី នៅលើស្មាតហ្វូន។

ដើម្បី​បើក​កាត​ប្លា​ស្ទិ​ក​រចនាពិសេស​នេះ តាម ABA​ Mobile​ អ្នក​ត្រូវ​៖​

  • ចុច​ប៊ូ​តុង​ កាត​ នៅ​ក្នុង​កម្មវិធី​ ហើយ​ចុច​លើ​ រង្វង់​មូល​ពណ៌​ក្រហម​ ផ្នែក​ខាងក្រោម​នៃ​អេ​ក្រង់​;

  • ចុច​ បើក​កាត​ប្លា​ស្ទិ​ក​ ហើយ​ជ្រើសរើស​ប្រភេទ​កាត​;

  • ​ជ្រើសរើស​គណនី​ដែល​អ្នក​ចង់​ភ្ជាប់​ជាមួយ​កាត​ថ្មី​របស់​អ្នក​;

  • នៅ​ក្នុង​ “​មធ្យោបាយ​ទទួល​កាត​”​ សូម​ជ្រើសរើស​ “​ទទួល​ភ្លាមៗ​ពី​ម៉ាស៊ីន​កាត​”​ ជ្រើសរើស​ទីតាំង​ យក​កាត​ រួច​ចុច​ បញ្ជាក់​;

  • ទៅ​សាខា​ ឬ ​ទីតាំង​ស្វ័​យ​សេវា​ 24/7​ ដែល​អ្នក​ជ្រើសរើស​ខាងលើ​​ ​ដើម្បីបើកកាតថ្មីពី ម៉ាស៊ីនបើកកាត ABA។​

អតិថិជនក៏អាចស្នើបើកកាតពីបញ្ជរផ្ទាល់នៅគ្រប់សាខា ABA ផងដែរ។

សូមចូលរួមអបអរពេលវេលាដ៏រីករាយនេះ និងចូលរួមចំណែកក្នុងព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ដ្រកម្ពុជា​ ដោយប្រើប្រាស់កាត SEA Games Special Edition របស់ធនាគារ​ ABA។ បង្ហាញការ​គាំទ្ររបស់អ្នក ជាមួយការរចនាដ៏ពិសេសនេះ ហើយទទួលយកអត្ថប្រយោជន៍ពីការផ្ដល់ជូន ដែលមានកំណត់មួយនេះ!

អត្ថបទពេញនិយម