មកដឹងទីតាំង៧នៅភ្នំពេញ សម្រាប់​មើលការប្រកួត​បាល់ទាត់​របស់​ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម​ បើមិនបានទៅមើលផ្ទាល់នៅស្តាត

  • 2023-04-26 08:58:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​​រាជធានីភ្នំពេញ នឹង​សហការ​ជាមួយ​សហភាព​​សហព័ន្ធ​យុវជន​កម្ពុជា រៀបចំ​ផ្សាយ​បន្តផ្ទាល់​ការប្រកួតបាល់ទាត់​របស់​ក្រុមជម្រើសជាតិ​កម្ពុជា ក្នុងព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើកទី៣២ ចាប់ពីថ្ងៃទី២៩ មេសា ដល់ ១៦ ឧសភា ឆ្នាំ​២០២៣ នៅតាមទីតាំង​ចំនួន៧​ដូចខាងក្រោម៖

១-សួន​ច្បារ​មុខវត្ត​បទុមវតី

២-សួន​ច្បារ​មាត់ទន្លេទល់មុខភោជនីយដ្ឋាន​មេត្រូ

៣-ក្នុងបុរី​ប៉េងហួត​បឹងស្នោរ

៤-សួនច្បារ​មិត្តភាព​ក្បែរ​ក្រសួង​ការពារ​ជាតិ

៥-សួនច្បារ​ទល់វិទ្យាស្ថាន​ស្រាវជ្រាវ និងអភិវឌ្ឍន៍​ព្រៃឈើ-សត្វព្រៃ

៦-សួនច្បារ​ព្រះនាង​ប្រាជ្ញា​បារមី

៧-ទីលានប្រជាធិបតេយ្យ ឫស្សីកែវ៕

អត្ថបទ៖ សំភី