ទស្សនាការប្រកួតស៊ីហ្គេមគាំទ្រអត្តពលិកដ៏អស្ចារ្យ នៅសួនច្បារនៃសណ្ឋាគារកាំបូឌីយ៉ាណា

  • 2023-04-27 04:40:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីទទួលបានភាពជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍កម្សាន្ត FAMFAIR ក្រុមហ៊ុន ENGAGE មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសកម្មវិធីដ៏គួរឱ្យរំភើបមួយទៀតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី ៤ ខែឧសភា ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ដែលចាប់ផ្តើមពីម៉ោង ៤ រសៀល ដល់ម៉ោង ១០ យប់ ជារៀងរាល់ថ្ងៃនៅសួនច្បារ (ស៊ីធីផាក) នៃសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីទីក្រុងភ្នំពេញ។

គោលបំណងនៃ SEA Games Sports Festival គឺដើម្បីបង្ហាញការគាំទ្រដល់អត្តពលិកកម្ពុជា ដើម្បីឱ្យអ្នកគាំទ្រចូលរួមអបអរសាទរការទស្សនាការផ្សាយបន្តផ្ទាល់ (ឬចាក់ផ្សាយឡើងវិញ) ដូចការប្រកួតបាល់ទាត់ពិភពលោកកាលពីឆ្នាំមុនផងដែរ។

នៅក្នុងព្រឹត្តិការណ៍នេះ យើងមានអេក្រង់ LED ជាច្រើន ដើម្បីឱ្យអ្នកទស្សនាអាចទស្សនាការប្រកួតកីឡាជាច្រើនទម្រង់ ក្នុងពេលតែមួយ ក៏ដូចជារីករាយជាមួយអាហារ ភេសជ្ជៈ និងការតាំងពិព័រណ៍នានា។

សណ្ឋាគារកាំបូឌីយ៉ាណា និងសណ្ឋាគារនៅបរិវេណជុំវិញមួយចំនួន ដែលត្រូវបានជ្រើសរើសជាសណ្ឋាគារផ្លូវការរបស់ព្រឹត្តិការណ៍ស៊ីហ្គេម។ ដូច្នេះក្រៅពីអ្នកទស្សនា អត្តពលិក និងមន្ត្រីកីឡាមក​ពីប្រទេសអាស៊ានជាច្រើននាក់ បាននឹងកំពុងស្នាក់នៅក្នុងបរិវេណក្បែរនឹងទីតាំងព្រឹត្តិការណ៍ SEA Games Sports Festival ផងដែរ។

ក្រុមហ៊ុន ENGAGE ក៏សូមអញ្ជើញក្រុមហ៊ុននានាចូលរួម ឬក្លាយជាអ្នកឧបត្ថម្ភ ដើម្បីរួមគ្នាប្រារព្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដោយបានជ្រើសរើសកន្លែងដ៏ល្អបំផុតក្នុងការទស្សនាការផ្សាយបន្តផ្ទាល់ ឬការចាក់ផ្សាយឡើងវិញ នៅសួនច្បារដ៏ស្រស់ស្អាតនៅសណ្ឋាគារកាំបូឌីយ៉ាណា នៅកណ្តាលទីក្រុង។

សាធារណជនត្រូវបានស្វាគមន៍ឱ្យចូលទស្សនការប្រកួតកីឡាស៊ីហ្គេមលើអេក្រង់ ដោយឥតគិតថ្លៃ។ ទស្សនិកជនក៏អាចរីករាយនឹងអាហារ ភេសជ្ជៈ ការពិព័រណ៍ និងឱកាសឈ្នះរង្វាន់់ដ៏អស្ចារ្យជាច្រើន។

សម្រាប់អាជីវកម្មដែលចាប់អារម្មណ៍ចូលរួមតាំងពិព័រណ៍ សូមទំនាក់ទំនង ENGAGE ដែលជាម៉ាកយីហោរបស់ក្រុមហ៊ុន Universal Alliance Co. Ltd នៅ Casa By Meridian (ជាន់ទី 2) ផ្លូវពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា Hotline: 089929369, 081929369 និង 015549422។ Website: www.engagecambodia.com