ស្មារតីរួបរួមរបស់កម្ពុជាកាន់តែខ្លាំង ស្របពេលព្រឹត្តិការណ៍ SEA Games កាន់តែកៀកមកដល់

  • 2023-04-27 07:12:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កាន់តែខិតជិតមកដល់ ហើយរយៈពេលនៃការរង់ចាំ ៦៤ ឆ្នាំរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាពហុកីឡា ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១៧ ខែឧសភាខាងមុខនេះ។ ពេលវេលាដ៏អស្ចារ្យនេះ ត្រូវបានចាប់ផ្តើមយុទ្ធនាការ នៃការរាប់ថយក្រោយនៃព្រឹត្តិការណ៍កីឡាដ៏ធំបំផុតដែលខ្លួនធ្លាប់ធ្វើជាម្ចាស់ផ្ទះកាលពីល្ងាចថ្ងៃទី ២៥ ខែមករា ដោយមានការចូលរួមពីប្រជាជនទូទាំងប្រទេស។

ជាតិសាសន៍នីមួយៗ តែងមានពេលលេចធ្លោក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយពេលវេលាទាំងនោះ ក៏កើតឡើងដោយសារយើងគ្រប់ៗគ្នា ដោយការលះបង់កម្លាំងកាយចិត្ត ការចូលរួមចំណែករៀងៗខ្លួន។ បន្ទាប់ពីការប្រឹងប្រែងរាប់ឆ្នាំរបស់ប្រជាជនកម្ពុជា ទើបយើងបានឈានដល់ដំណាក់កាលនេះ ដែលសុទ្ធតែ ចេញពីការប្ដេជ្ញាចិត្តរបស់យើងម្នាក់ៗ ធ្វើវាឲ្យព្រឹត្តិការណ៍អស្ចារ្យជាប្រវត្តិសាស្ត្រនេះកើតឡើងគួរជាទីមោទកៈ។

នេះគឺជាអ្វីដែល Anchor ជឿជាក់លើ ពេលវេលា ការរួមចំណែក ការខិតខំប្រឹងប្រែងពីប្រជាជនកម្ពុជាទាំងអស់ ដើម្បីបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។ ដូច្នេះវាពិតជាស័ក្តិសមបំផុត ដែល Anchor នៅទីនេះ ដើម្បី អបអរពេលវេលាទាំងនេះ។

ជាមួយគ្នានោះ Anchor បាននាំមកនូវយុទ្ធនាការ SEA Games ដែលនិយាយថាយើងទាំងអស់គ្នាជាអ្នកឈ្នះ។ យើងម្នាក់ៗ សុទ្ធតែរួមចំណែកដល់ពេលវេលាជាប្រវត្តិសាស្ត្រនេះ ហើយ Anchor នឹងនៅទីនោះ ដើម្បីអបអរគ្រប់ពេលវេលាទាំងអស់។ វាជាពេលវេលារបស់យើង! រួសរាន់ឡើង!

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទថ្មី