ព្រះរាជក្រឹត្យ តែងតាំងគោរមងារព្រះវិមលធម្ម ពិន សែម ជាសម្ដេចព្រះព្រហ្មរតនមុនី ចេញជាផ្លូវការ
- អង្គារ, 2 ឧសភា 2023 01:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះរាជក្រឹត្យ តែងតាំងគោរមងារព្រះវិមលធម្ម ពិន សែម ជាសម្ដេចព្រះព្រហ្មរតនមុនី ចេញជាផ្លូវការ
ចន្លោះមិនឃើញ
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានត្រាស់បង្គាប់តែងតាំងគោរមងារព្រះវិមលធម្ម ពិន សែម ព្រះចៅអធិការវត្ដរាជបូណ៌ ក្រុងសៀមរាប ឲ្យឡើងទីជា សម្ដេចព្រះព្រហ្មរតនមុនី គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីត្រាស់បង្គាប់ចេញជាផ្លូវការកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ធ្វើឡើងក្រោយពីគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចម្រើនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី សំណើរសុំប្រគេនគោរមងារ ព្រះសង្ឃ ពិន សែម ព្រមទាំងព្រះសង្ឃចំនួន ៣អង្គផ្សេងទៀត ឲ្យឡើងជាមន្ដ្រីសង្ឃតាមឋានានុក្រមគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា៕