ប្រទះឃើញនីកូ ពាក់ឡាំងដើរតាមផ្លូវ….(មានវីឌីអូ)

  • 2023-05-02 02:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​​មិនមាន​សម្លៀកបំពាក់​របស់​​លោក នីកូ ដែលជា​តារាចម្រៀងដ៏​ល្បី​នាពេលច្ចុប្បន្ន​នេះបាន​បែក​ធ្លាយ​នៅលើបណ្តាញសង្គម​ ដែលធ្វើ​ឱ្យ​មនុស្សគ្រាប់គ្នាមានការ​ចាប់អារម្មណ៍ជា​ខ្លាំង។

ទោះយ៉ាងណា រូប​​មិន​មាន​សម្លៀកបំពាក់នេះ​​គឺជា​ឈុតមួយ​នេះ​ខ្សែភាពយន្ត​ភាគ​​​​ដែលលោកបានចូលរួមសម្ដែងតែ​​ប៉ុណ្ណោះ ដែល​ក្នុង​ឈុត​នោះក្នុង​រឿងភាគ​នេះ​​តម្រូវ​ឱ្យ​រូប​លោក​មិន​ស្លៀ​ក​សម្លៀក​បំពាក់ ហើយ​​យកក្រដាស​ឡាំង​មកបិទ​បាំង​ជំនួស​វិញ។

ក្នុងរឿងភាគ​​​នេះ តារាចម្រៀង នីកូ បាន​ដើរតួរជាបុរសសម្បូរស្នេហ៍ដែលមានសង្សារម្តង ១២១ នាក់ ហើយ​រឿងភាគនេះ​មាន​ការចូលរួមសម្តែងពីតារាល្បីៗមួយចំនួនដូចជា កញ្ញា ស៊ីន ជេននី និងលោក បាក់យ៉ុង។ រឿងភាគនេះ​យកលំនាំតាមរឿង​ប្រលោមលោកដែលមាន​ចំណងជើងថា «កុំភ្លេចណានាងជាមនុស្សទី១២២» ដែល​នាំមកជូនដោយថ្នាំដុសធ្មេញក្លូស៍អាប់។

លោក នីកូ ធ្លាប់មាន​ប្រវត្តិ​​សម្តែងក្នុង​រឿងជាច្រើនមកហើយតាំងពីលោកអាយុ ៣ ឆ្នាំមកម្ល៉េះ មុនពេល​លោក​ក្លាយជា​តារាង​ចម្រៀង​ដ៏ល្បីនាពេលនេះ។

គួរបញ្ជាក់ផងដែរថា នីកូ បានក្លាយជាទូតសុឆន្ទៈថ្នាំដុសធ្មេញក្លូស៍អាប់ឆ្នាំ ២០២៣ ដែលនៅពេលនោះ​លោកបានចេញចម្រៀងមួយបទសម្រាប់​ជា​ចំណងដៃ​ក្នុងការក្លាយជាទូតសុឆន្ទៈនេះ។​

ថ្នាំដុសធ្មេញ Closeup ជាផលិតផលថ្នាំដុសធ្មេញដែលនាំចូលដោយក្រុមហ៊ុនយូនីលីវើ (ខេមបូឌា) លីមីតធីត ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ពុជាក្នុង​ឆ្នាំ២០០៣។ យូនីលីវើ គឺជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញប្រើប្រាស់ឈានមុខគេមួយដែលផលិតផលរបស់ក្រុមហ៊ុននេះត្រូវបានលក់ក្នុងប្រទេសជាង ១៩០ ប្រទេស និង​​មានអ្នកប្រើប្រាស់ដល់ទៅពីរប៊ីលាននាក់ជារៀងរាល់ថ្ងៃ៕

អត្ថបទពេញនិយម