ឃ្លាតឆ្ងាយផ្ទះកន្លះខែ ត្រឡប់មកវិញ សាយ សៀរ៉ា អនុវត្ដទម្លាប់ចាស់ភ្លាមៗ ឪពុក-ម្ដាយ ញញឹមបិទមាត់មិនជិត
- 2023-05-02 04:41:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃ្លាតឆ្ងាយផ្ទះកន្លះខែ ត្រឡប់មកវិញ សាយ សៀរ៉ា អនុវត្ដទម្លាប់ចាស់ភ្លាមៗ ឪពុក-ម្ដាយ ញញឹមបិទមាត់មិនជិត
ចន្លោះមិនឃើញ
តារាសម្ដែង និងជាពិធីករ សាយ សៀរ៉ា បានឃ្លាតពីស្រុកកំណើត និងឪពុក-ម្ដាយ ដើម្បីចេញទៅសម្ដែងនៅបារាំង ស្វីស និងអាលឺម៉ង់ ហើយទើបត្រឡប់មកវិញកាលពីសប្ដាហ៍មុន។ មកដល់ស្រុកកំណើតភ្លាមៗ សៀរ៉ា បានបន្ដទម្លាប់របស់ខ្លួនក្នុងការស់នៅជនបទ យ៉ាងសាមញ្ញជាមួយគ្រួសារយ៉ាងកក់ក្ដៅ។
ទម្លាប់ដែលតារារូបនេះបានអនុវត្ដជាយូរមកហើយនោះ គឺមានចូលផ្ទះបាយដាំ-ស្ល ញ៉ាំបាយជាមួយឪពុក-ម្ដាយ និងចាស់ទុំ ព្រមទាំងការធ្វើបុណ្យដាក់ទៀន និងរាប់បាត្រព្រះសង្ឃ។ រយៈពេលពីរថ្ងៃ នៃដំណើរទៅដល់ស្រុកកំណើតក្នុងខេត្ដកំពង់ចាម សាយ សៀរ៉ា បានបង្ហោះរូបថត និងវីដេអូបង្ហាញពីសកម្មភាពទាំងនេះជាហូរហែ។
សាមីខ្លួនមិនបានបញ្ជាក់ថា នៅថ្ងៃណានឹងឡើងមកភ្នំពេញ ដើម្បីបំពេញការងារសិល្បៈវិញទេ ប៉ុន្ដែក្នុងពេលដែលប៉ា និងម៉ែរបស់លោកកំពុងរស់នៅក្នុងផ្ទះវីឡាដែលទើបធ្វើរួច១០០% នៅឯស្រុកកំណើត ហើយមានវត្ដមានលោកនៅជាមួយទៀតនោះ គឺធ្វើឲ្យគ្រួសាររបស់លោកកាន់តែមានភាពកក់ក្ដៅ។
ភាពកក់ក្ដៅរបស់ប៉ា និងម៉ែរបស់លោកនេះហើយ គឺជាក្ដីសុខរបស់លោកដែលខំខ្នះខ្នែងរកប្រាក់ ដើម្បីសន្សំធ្វើផ្ទះទម្រាំតែហើយ ដើម្បីឲ្យអ្នកមានគុណទាំងពីចេញពីផ្ទះធ្លុះធ្លាយ មកជ្រកក្រោមផ្ទះវីឡាវិញ។ សាយ សៀរ៉ា ធ្លាប់ប្រាប់ Sabay ថា រូបលោកសុខចិត្ដលះបង់គ្រប់យ៉ាងដើម្បីបំពេញក្ដីសុខរបស់អ្នកមានគុណទាំងពីក្នុងគ្រាដែលពួកគាត់កាន់តែចាស់ទៅហើយនោះ។ បច្ចុប្បន្នទោះបីជាលោករវល់ការងារសម្ដែងនៅភ្នំពេញ តាមខេត្ដ ឬនៅក្រៅប្រទេសយ៉ាងណា ក៏លោកមិនអាចដើរចោល ឬឃ្លាតឆ្ងាយពីប៉ា និងម៉ែរបស់លោកច្រើនខែបានដែរ៕