អស្ចារ្យមែន! Logo និងពាក្យស្លោក #BeyondTheGames មានបិទលើយន្ដហោះ Air Asia
- 2023-05-03 09:21:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យមែន! Logo និងពាក្យស្លោក #BeyondTheGames មានបិទលើយន្ដហោះ Air Asia
ចន្លោះមិនឃើញ
កម្មវិធី #BeyondTheGames បានពង្រីកវិសាលភាពផ្សព្វផ្សាយរបស់ខ្លួនកាន់តែធំទៅកាន់បណ្ដាក្នុងតំបន់អាស៊ី ជាពិសេសប្រទេសដែលបានចូលរួមប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាបនិក នៃកម្មវិធី #Be-yondTheGames ដែលផ្ដួចផ្ដើមឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយក្រុមហ៊ុនអាកាសចរ អ៊ែអេស៊ា(ខេមបូឌា) បាននាំពាក្យស្លោក និងLogo កម្មវិធីដ៏អស្ចារ្យនេះបិទភ្ជាប់នៅលើយន្ដហោះដែលមានជើងហោះហើរយ៉ាងមមាញឹកទៅកាន់ប្រទេសផ្សេងៗ។
អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក សុខ សប្បាយណា បានថ្លែងក្នុងកម្មវិធីបើកយុទ្ធនាការផ្សព្វផ្សាយជាផ្លូវការនៅព្រលនយន្ដហោះអន្ដរជាតិភ្នំពេញ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នេះ ថា កម្ពុជាងចង់បង្ហាញនូវអ្វីដែលខ្លួនមាន ដូចជា សិល្បៈ វប្បធម៌ ប្រពៃណី សមានចិត្ដ និងសក្ដានុពលផ្សេងៗទៀតដែលខ្លួនមានទៅកាន់ពិភពលោក ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ។ លោកថា តាមរយៈកម្មវិធីនេះ នឹងបានរួចចំណែកជួយបង្ហាញកម្ពុជាទៅកាន់ពិភពលោកមួយផ្នែក ហើយជឿថាប្រតិភូកីឡាបរទេស នឹងយល់ពីបេះដូងកម្ពុជា។
សុខ សប្បាយណា៖ “គោលបំណងធំរបស់យើង គឺចង់ផ្សព្វផ្សាយនូវអ្វីដែលកម្ពុជាមានក្នុងនាមជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម ដែលលើកទី១ កម្ពុជាបានធ្វើម្ចាស់ផ្ទះ ដោយរង់ចាំក្នុងរយៈ ៦៤ឆ្នាំ ទើបមាននៅពេលនេះ ហើយយើងក៏ចង់បង្ហាញថាកម្ពុជាជាប្រទេសតូច មានបេះដូងធំ”។
ចំណែកនាយកប្រតិបត្ដិ នៃក្រុមហ៊ុន អ៊ែអេស៊ា(ខេមបូឌា)លោក ណម វិស្សុត បញ្ជាក់ថា តាមពិតយន្ដហោះមួយគ្រឿងដែលមានបិទភ្ជាប់ #BeyondTheGames បានបើកដំណើរការហោះតាំងពីម្សិលមិញ មុនធ្វើពិធីសម្ពោធបើកយុទ្ធនាការនេះជាផ្លូវការនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នេះ។
លោក ណម វិស្សុត បន្ដថាក្នុងនាមក្រុមហ៊ុនអាកាសចរឈានមុខគេមួយនៅតំបន់អាស៊ី ពិតជាមានក្ដីរំភើបដែលបានសហការជាមួយរាជរដ្ឋាភិបាល ជាពិសេសកម្មវិធីនេះដោយផ្ទាល់ ដើម្បីបង្ហាញកិត្យានុភាពកម្ពុជាទៅកាន់ពិភពលោក ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទៃ នៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលប្រទេសជាច្រើនកំពុងសម្លឹងមើលមកកម្ពុជា។
លោក ណម វិស្សុត៖ “យើងពិតជារំភើបមែនទែន ដែលបានសហការជាមួយកម្មវិធីរបស់ឯកឧត្ដម ក្នុងពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម។ ក្រុមហ៊ុន នឹងបិទវា(Logo &Beyondthegames) រហូតដល់កម្មវិធីស៊ីហ្គេមចប់ ឬរហូតដល់កម្មវិធីនេះអស់សុពលភាព”។
សូមរំលឹកថា យុទ្ធនាការ #BeyondTheGames ធ្លាប់បំបែកឯទ្គកម្ម បត់បេះដូងក្រដាសច្រើនជាងគេលើពិភពលោក ហើយកម្មវិធីបង្ហាញបេះដូង និងទទួលស្គាល់ដោយ GUINES WORLD RECORD ធ្វើឡើងនៅលើទឹកដីអង្គរ ខេត្ដសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំ២០២៣។ ការណ៍បានធ្វើឲ្យពិភពលោក ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន យល់ពីបំណង នៃយុទ្ធនាការ#BeyondTheGames។
ដោយឡែកយុទ្ធនាការបិទភ្ជាប់Logo និងពាក្យស្លោកកម្មវិធី#BeyondTheGames នៅលើយន្ដហោះលើកនេះ នឹងធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់៕