មកដឹងពីលក្ខណៈពិសេស ម៉ូតូអគ្គិសនីស្ដង់ដារបារាំង​តម្លើង​នៅកម្ពុជា លើកស្ទួយមធ្យោបាយធ្វើដំណើរ​បៃតងនៅស៊ីហ្គេម ២០២៣

  • 2023-05-04 13:12:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូអគ្គិសនី Voltra ចំនួន ៤០គ្រឿងបានក្លាយជាមធ្យោបាយធ្វើដំណើរដ៏គិតគូរបរិស្ថាន ក្នុងដំណើរការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេមលើកដំបូងនៅប្រទេសកម្ពុជា។

ក្រៅពីការរួមចំណែកជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ាន ខណៈកម្ពុជាជាប្រទេសហត្ថាលេខីនៃការផ្ដួចផ្ដើមរបស់អង្គការសហប្រជាជាតិកីឡាដើម្បីសកម្មភាពការប្រែប្រួលអាកាសធាតុ តើអ្វីខ្លះជាភាពពិសេសលេចធ្លោររបស់ Voltra ដែលទាក់ទាញយុវវ័យស្នេហាបរិស្ថានសម័យថ្មី?

កម្លាំងស្ទុះ សម្លេងស្ងាត់ គ្មានផ្សែង និងសន្សំសំចៃ សម្ដីពីអ្នកប្រើប្រាស់ម៉ូតូអគ្គិសនី Voltra ដែលជាម៉ាកយីហោកម្ពុជាដំបូងគេ ដែលត្រូវបានរចនាម៉ូដពីអ្នកជំនាញខាងទោចក្រយាន្តអគ្គិសនី បារាំងអនុលោមតាមស្តង់ដារអឺរ៉ុប។

ជាមួយនឹងសម្ភារៈគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ Voltra ត្រូវបានការពារដោយចុះបញ្ជីពាណិជ្ជតាំងពីឆ្នាំ ២០១៧ ដោយប្តេជ្ញាពន្លឿនការពង្រីកវិសាលភាពប្រើប្រាស់យានជំនិះអគ្គិសនីនៅកម្ពុជា ក្នុងបំណងជួយថែរក្សាបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ។

ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Voltra លោក Yann Vaudin បានឱ្យដឹងថា៖ «ជាមួយនឹងជំនាញរយៈពេល ១០ ឆ្នាំរបស់យើងនៅក្នុងយានជំនិះអគ្គិសនី យើងផ្តល់ជូននូវផលិតផលដែលអនុលោមតាមស្តង់ដារអឺរ៉ុប ដើម្បីធានាថាអ្នកដំណើររបស់យើងបើកបរដោយសុវត្ថិភាព។ កំពូលម៉ូតូរបស់យើង The MATRIX គឺជាម៉ូតូអគ្គិសនីដ៏ល្អបំផុតមួយនៅលើទីផ្សារអាស៊ីអាគ្នេយ៍។ យានជំនិះមួយនេះត្រូវបានបង្ហាញថាជាម៉ូតូអគ្គិសនីដ៏រឹងមាំ អាចធ្វើដំណើរបានចម្ងាយឆ្ងាយ និងបំពាក់ដោយបច្ចេកវិទ្យាទំនើប»។

បំពាក់ដោយអាគុយ Samsung SDI Lithium រួមជាមួយនឹងម៉ូទ័រកម្លាំង 2000W កម្លាំងបង្វិលរបស់វាធ្វើឱ្យ The MATRIX ក្លាយជាដៃគូធ្វើដំណើរផ្លូវដ៏ល្អ។ ម៉ូតូអគ្គិសនីសេរ៊ីថ្មីឆ្នាំ ២០២៣ រាល់ពេលបញ្ជូលភ្លើងម្តងអាចជិះបានចម្ងាយ ១០០គីឡូម៉ែត្រ។ ថ្មដែលអាចដោះចេញបានរបស់វាមានទម្ងន់ត្រឹមតែ 11kg ដែលអាចឱ្យអ្នកប្រើប្រាស់សាកបានគ្រប់ទីកន្លែងដោយងាយស្រួល។ ការប្រើប្រាស់អគ្គិសនីរបស់វាទាបបំផុតនៅលើទីផ្សារ ដោយត្រឹមតែ ១៤រៀលលុយខ្មែរ ក្នុងមួយគីឡូម៉ែត្រ។

Voltra ក៏ប្តេជ្ញាផលិតគ្រឿងបន្លាស់ម៉ូតូអគ្គិសនីរបស់យើងឱ្យបានច្រើនបំផុតក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីកាន់តែសម្រួលដល់កំណើនអ្នកប្រើប្រាស់ដែលស្នេហាបរិស្ថាន។

លោក Yann បានលើកឡើងថា៖ «យើងជាក្រុមហ៊ុនតែមួយគត់ដែលផលិតគ្រឿងបន្លាស់លោហធាតុទាំងអស់ដែលផលិតនៅកម្ពុជា។ តាមរយៈការផលិតគ្រឿងបន្លាស់នៅក្នុងប្រទេសកម្ពុជា វិស័យកាន់តែច្រើននឹងផ្តល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍន៍ EV ដែលផ្តល់ការងារកាន់តែច្រើនដល់ប្រជាជនកម្ពុជា»៕