តារាកំប្លែងមាឌធំបំផុត និងតូចបំផុតនៅកម្ពុជា សន្យារផ្ដល់ផ្ទាំងទស្សនីយភាពថ្មីៗ ក្រោយជោគជ័យមួយកម្រិត
- 2023-05-09 02:21:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាកំប្លែងមាឌធំបំផុត និងតូចបំផុតនៅកម្ពុជា សន្យារផ្ដល់ផ្ទាំងទស្សនីយភាពថ្មីៗ ក្រោយជោគជ័យមួយកម្រិត
ចន្លោះមិនឃើញ
អ្នកកំប្លែងមាឌធំបំផុត និងតូចបំផុតនៅកម្ពុជាចំនួន ៣ដួង កំពុងត្រេកអរនឹងលទ្ធផលផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនមានអ្នកតាមដានកើនដល់ ១០០ k ។ នាយធុង នាយពាង និងនាយក្រឹប ក៏ឆ្លៀតអគុណដល់មហាជន ហើយសន្យារថានឹងបន្ដចែករំលែកវីដេអូកំប្លែងថ្មីៗសម្រាប់ជាចំណីអារម្មណ៍របស់បងប្អូន។
ទំព័រហ្វេសប៊ុកឈ្មោះ រិន ចិត្រា ឬChitra Rin បានបង្ហាញតួលេខអ្នកគាំទ្រនេះកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ដោយសមាជិកក្រុមសម្ដែងទាំងមូលក៏បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនម្ដងម្នាក់ៗ រហូតដល់តួអង្គសម្ដែងសំខាន់ ៣នាក់ គឺនាយពាង នាយធុង និងនាយក្រឹម។
សម្រាប់នាយក្រឹបដែលមានមាឌតូចល្អិត និងទាបជាងគេនៅក្នុងក្រុម បាននិយាយថា ការចូលរួមគាំទ្រ ឬមានអ្នកFollow ច្រើនលើផេកនេះ ធ្វើឲ្យមានកម្លាំងចិត្ដមួយកម្រិតទៀតក្នុងការពាំនាំចំណីអារម្មណ៍ថ្មីៗទៀតសម្រាប់បងប្អូនទស្សនា។
បច្ចុប្បន្នគេសង្កេតឃើញមានក្រុមកំប្លែង ឬសម្ដែងជាច្រើនត្រូវបានបង្កើតឡើង ដើម្បីដាក់នៅលើបណ្ដាញសង្គមដូចជា ហ្វេសប៊ុក និងយូធូប ដើម្បីរកចំណូលតាមរយៈម្ចាស់ឧបត្ថម្ភផ្សេងៗ និងបានចំណូលមួយផ្សេងពីក្រុមហ៊ុនហ្វេសប៊ុក និងយូធូប។ សម្រាប់ក្រុមកំប្លែងដែលមានមាឌធំបំផុត និងតូចបំផុត ដែលប្រើនហ្វេសប៊ុកឈ្មោះ រិន ចិត្រា នេះ ក៏ទទួលបានការនិយមចូលច្រើនណាស់ដែរ៕