ទូច ដេវីត៖ ខ្ញុំឃើញខ្មែរចាញ់ច្រើនពេកឈឺចិត្ត មហិច្ឆតាចង់សងសឹកវិញ
- 2023-05-10 07:52:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូច ដេវីត៖ ខ្ញុំឃើញខ្មែរចាញ់ច្រើនពេកឈឺចិត្ត មហិច្ឆតាចង់សងសឹកវិញ
ចន្លោះមិនឃើញ
កីឡាករ ទូច ដេវីត ថាការសម្រុកវ៉ៃដៃគូតាំងពីចាប់ផ្ដើមទឹកទី១ កាលពីថ្ងៃទី៨ ខែឧសភា គឺបំណងធំនោះចង់វ៉ៃសងសឹកជូនមិត្តរួមជាតិដែលចាញ់ច្រើននៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាម្ចាស់ផ្ទះនេះ។
ទូច ដេវីត បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះគឺកីឡាករកម្ពុជាផ្នែកប្រដាល់សកលនេះចាញ់ចង់អស់ទៅហើយ ដូច្នេះឃើញចាញ់ច្រើនបែបនេះឈឺចិត្តខ្លាំងណាស់ និងចង់សងសឹកជូនមិត្តរួមជាតិវិញ។ ហេតុនេះហើយទើបមហិច្ឆតាចង់ឈ្នះចូលវ៉ៃតាំងពីដើមទឹកទី១ តែម្ដងទៅ។
ចំពោះសមត្ថភាពកីឡាករឡាវដែលជាដៃគូម្សិលមិញគឺល្អ និងរហ័សចេញចូលបានលឿន។ ប៉ុន្តែកីឡាករឡាវនេះចាញ់វ៉ៃរបស់ខ្លួន ដូច្នេះហើយទើបរូបគេព្យាយាមគេចចេញការវ៉ៃពោះ។ ដោយសារតែខ្លួនបានចាប់ក្បាច់ និងជំហររបស់ដៃគូបាននិងត្រៀមឆក់ម៉ាត់ធ្វើឲ្យដៃគូសន្លប់តែម្ដង។
បញ្ជាក់ដែរថា កីឡាករកម្ពុជា ទូច ដេវីត ថ្ងៃទី៨ ខែឧសភា ២០២៣ បានផ្ដួលកីឡាករឡាវ Thongninh Xayyaseng ឲ្យសន្លប់នៅទឹកទី២ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។ រូបគេបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយដោយត្រូវប៉ះកីឡាករហ្វីលីពីន Paul Julyfer។ ពួកគេនឹងប្រកួតនៅថ្ងៃទី១១ ខែឧសភា ២០២៣ នៅសាល OCIC៕