សត្វបង្កួយធំៗបំផុតទាំង៧ប្រភេទលើលោក
- 2023-05-12 13:03:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សត្វបង្កួយធំៗបំផុតទាំង៧ប្រភេទលើលោក
ចន្លោះមិនឃើញ
ខាងក្រោមនេះសត្វបង្កួយទាំង ៧ ប្រភេទដែលជាសត្វបង្កួយមានទំហំធំបំផុតលើលោក ដែលរួមមានដូចតទៅ៖
៧. បង្កួយ Gila Monster៖ បង្កួយនេះអាចលូតលាស់មានប្រវែងជាង ០,៦ ម៉ែត្រ។ វាត្រូវបានប្រទះឃើញនៅតំបន់ពាយព្យប្រទេសម៉ិកស៊ិក និងតំបន់និរតីសហរដ្ឋអាមេរិក។
៦.បង្កួយ Giant Tegu៖ សត្វឈ្មោលនៃបង្កួយប្រភេទនេះអាចលូតលាស់មានប្រវែងចន្លោះពី ១,២ ម៉ែត្រ ទៅ ១,៣ ម៉ែត្រ។ វាច្រើនត្រូវបានប្រទះឃើញនៅព្រៃត្រូពិកនៅតំបន់អាមេរិកកណ្ដាល និងអាមេរិកខាងត្បូង។
៥. បង្កួយ Rock Monitor៖ វាមានប្រវែងជាមធ្យមចន្លោះពី ០,៨ ម៉ែត្រទៅជិត ១,៥ ម៉ែត្រ។ វាច្រើនត្រូវបានប្រទះឃើញនៅភាគខាងត្បូង ខាងកើត និងភាគកណ្ដាលទ្វីបអាហ្រ្វិក។
៤. បង្កួយ Asian Water Monitor៖ បង្កួយប្រភេទនេះអាចលូតលាស់មានប្រវែងចន្លោះពី ១,៥ ម៉ែត្រ ទៅ ២ ម៉ែត្រ។ វាច្រើនត្រូវបានប្រទះឃើញនៅភាគខាងជើងប្រទេសឥណ្ឌា ស្រីលង្កា ឧបទ្វីបម៉ាឡេ និងកោះនៅឥណ្ឌូណេស៊ី។
៣. បង្កួយ Crocodile Monitor៖ អាចលូតលាស់មានប្រវែងជាង ២,៤ ម៉ែត្រ។ វាច្រើនមានវត្តមាននៅតំបន់ភាគខាងត្បូងកោះ New Guinea។
២. បង្កួយ Perentie Goanna៖ អាចលូតលាស់រហូតដល់ប្រវែងជិត ២,៥ ម៉ែត្រ។ វាច្រើនត្រូវបានប្រទះឃើញភាគខាងត្បូង, ខាងលិចប្រទេសអូស្ត្រាលី, រដ្ឋ Queensland និងទឹកដីភាគជើង។
១. បង្កួយ Komodo Dragon៖ បង្កួយប្រភេទនេះអាចលូតលាស់មានប្រវែង ៣ ម៉ែត្រ។ វាមានវត្តមានបណ្ដាកោះមួយចំនួននៅប្រទេសឥណ្ឌូណេស៊ី៕