សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា៖​ ស៊ីហ្គេម​នៅ​កម្ពុជា​ រំពឹង​បំបែក​កំណត់ត្រា​មេដាយ​ឆ្នាំ​២០១៣​

  • 2023-05-15 06:04:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុ​ប្រធាន​សហព័ន្ធ​ចំបាប់​កម្ពុជា​ រំពឹង​ថា​ស៊ីហ្គេម​ លើក​ទី៣២​ ឆ្នាំ​២០២៣​ នេះ​នឹង​អាច​បំបែក​កំណត់ត្រា​មេដាយ​នៅ​ឆ្នាំ​២០១៣​ ដែល​ធ្លាប់​ទទួល​បាន​ ១០​គ្រឿង​ ខណៈ​ម្សិលមិញ​ថ្ងៃ​បើក​ឆាក​កម្ពុជា​រក​បាន​រហូត​ ៧​គ្រឿង​រួច​ហើយ។​

លោក​ ខេស៊ី​ បាណេត​ និង​ក្រុម​ជម្រើសជាតិ

លោក​ ខេស៊ី​ បាណេត​ បាន​ឲ្យ​ដឹង​ថា​ ចំបាប់​ជា​កីឡា​អូឡាំពិក​ដូច្នេះ​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​ពិសេស​នៅ​ស៊ីហ្គេម​ លើក​ទី៣២​ នេះ​គឺ​មាន​ប្រទេស​ខ្លាំងៗ​ដែល​ត្រូវ​តតាំង​ដូច​ជា​ វៀតណាម​ ថៃ​ ឥណ្ឌូណេស៊ី​ជា​ដើម។​

ជា កញ្ញា ឈ្នះមេដាយមាសព្រឹកមិញ

នៅ​ឆ្នាំ​២០១៣​ គឺ​ប្រភេទ​កីឡា​ចំបាប់​កម្ពុជា​ធ្លាប់​ឈ្នះ​មេដាយ​ច្រើន​ជាង​គេ​មាន​រហូត​ ១០​គ្រឿង។​ យ៉ាងណា​សម្រាប់​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​លើក​នេះ​គឺ​រូប​លោក​រំពឹង​ខ្ពស់​ថា​អាច​បំបែក​កំណត់ត្រា​ចាស់​នៅ​ឆ្នាំ​២០១៣​ នេះ​បាន​ ព្រោះ​ត្រឹម​ថ្ងៃ​ទី១​ ម្សិលមិញ​កម្ពុជា​ឈ្នះ​ ៧គ្រឿង​ទៅ​ហើយ។​ ព្រឹកមិញ​នេះ​ទៀត​កម្ពុជា​ទើប​ឈ្នះ​មេដាយ​មាស១​ គ្រឿង​ទៀត​ផង​ដែរ។​ ទម្រាំ​បញ្ចប់​នៅ​ល្ងាច​នេះ​ និង​ស្អែក​នោះ​កំណើន​មេដាយ​នឹង​កើន​ជា​បន្ត​ទៀត​ ពិសេស​កីឡាករ​ខ្លាំង​ៗ​ដែល​ជា​ក្ដី​រំពឹង​របស់​សហព័ន្ធ។​

បញ្ជាក់​ដែរ​ថា​ ប្រភេទ​កីឡា​ចំបាប់​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ នេះ​ចាប់​ផ្ដើម​ប្រកួត​ថ្ងៃ​ទី២​ ហើយ​ និង​បញ្ចប់​នៅ​ថ្ងៃ​ស្អែក​ទី១៦​ ខែ​ឧសភា​ ឆ្នាំ​២០២៣​ នៅ​សាល​ OCIC។​ បច្ចុប្បន្ន​ចំបាប់​របស់​កម្ពុជា​ឈ្នះ​មេដាយ​ ៨​គ្រឿង​ហើយ​ មាស៣​ ប្រាក់១​ សំរឹទ្ធ៤៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី