ឧកញ៉ាក្បាលគីប សាន ផានិត ប្រកាសផ្អាកធ្វើសកម្មភាពមនុស្សធម៌មួយរយៈសិន

  • 2023-05-16 02:59:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧកញ៉ាខ្យល់ ឬឧកញ៉ាក្បាលគីប គឺជាងាររបស់តារាចម្រៀង សាន ផានិត ត្រូវបានមិត្ដសិល្បៈ និងអ្នកគាំទ្រខ្លះហៅលេងសើចក្រៅសិល្បៈ។ ថ្មីៗនេះរូបលោក និងមិត្ដសិល្បៈមួយចំនួន បានចុះទៅធ្វើសកម្មភាពមនុស្សធម៌នៅលើទឹកដីអង្គរ ខេត្ដសៀមរាប ប៉ុន្ដែស្រាប់តែក្រោយពីនោះលោកប្រកាសផ្អាកធ្វើមួយរយៈសិន។

តាមរយៈបណ្ដាញសង្គមកាលពីថ្ងៃទី១៥ ខែឧសភា លោក សាន ផានិត បានបង្ហោះរូបថត ភ្ជាប់ជាមួយដំណឹងមួយថា៖ “ផ្អាកធ្វើកិច្ចកាងារសង្គមរ៉ៃអង្គៀសគៀងរកគងដៃគូរៀបចំកម្មវិធីជូនរសប្បរសជនមួយរយៈសិន បានធ្វើវាក៏ច្រើនល្មមហើយដែរ ហត់ពេក”។

ក្រៅពីពាក្យថា ហត់ពេក លោកមិនបានបញ្ជាក់មូលហេតុអ្វីផ្សេងទៀតទេ ចំពោះសកម្មភាពមនុស្សធម៌ដែលលោកធ្វើស្ទើរគ្រប់ទីកន្លែង ក្រោមមូលនិធិ “សហគមន៍ក្រីក្រ សាន ផានិត” អស់រយៈពេលជាច្រើនឆ្នាំនោះមកហើយទេ។ ក្រោយពីប្រកាសបែបនេះ ក៏មានអ្នកគាំទ្រ និងមិត្ដសិល្បៈខ្លះជំរុញឲ្យលោកបន្ដការងារនេះទៀត ដោយអ្នកខ្លះនិយាយបែបលេងសើចថា៖ “ឧកញ៉ាខ្យល់-ឧកញ៉ាក្បាលគីប កំអាលហត់ ត្រូវធ្វើបន្ដទៀត” ប៉ុន្ដែលោកមិនបានឆ្លើយតបអ្វីទៀតទេ៕

ជិន សុភ័ក្ដ្រ