អភិបាលខេត្តកោះកុង ចុះពិនិត្យការសាងសង់ផ្លូវជាតិលេខ៤៨ នៅទីតាំង៤ចំណុចសំខាន់ៗ
- 2023-05-16 07:32:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អភិបាលខេត្តកោះកុង ចុះពិនិត្យការសាងសង់ផ្លូវជាតិលេខ៤៨ នៅទីតាំង៤ចំណុចសំខាន់ៗ
ចន្លោះមិនឃើញ
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានចុះត្រួតពិនិត្យការសាងសង់លើកកម្រិតផ្លូវជាតិលេខ៤៨ នៅទីតាំង៤ចំណុចសំខាន់ៗ រួមមាន៖
-ចំណុចទី១ ចាប់ពីឃុំបឹងព្រាវ ស្រុកស្រែអំបិល ជាគីឡូម៉ែត្រ០ ផ្លូវដើរសាធារណៈ
-ចំណុចទី២ គីឡូម៉ែត្រ៦០ តំបន់ទំនប់ទឹកខ្ពស់
-ចំណុចទី៣ គីឡូម៉ែត្រ១២០ តំបន់ត្រូវកាយយកថ្មចេញ មកបំពេញទីតាំងដែលទាប។
-ចំណុចទី៤ គីឡូម៉ែត្រ១៤២ តំបន់ដែលមាន ៤គន្លងសម្រាប់យានយន្ត។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ ទីតាំង៤គន្លងសម្រាប់យានយន្ត បានចំនួន៥កន្លែង។
បើតាមលោកជំទាវអភិបាលខេត្តបានឱ្យដឹងថា គិតមកត្រឹមខែមេសា ឆ្នាំ២០២៣ ផ្លូវជាតិលេខ៤៨ សម្រេចបាន២៥,៥៧% ពោលគឺរយៈពេលសាងសង់នឹងត្រូវបន្ថែមពេល១២ខែទៀត ពីលើកាលកំណត់បញ្ចប់។
សូមជម្រាបថា ផ្លូវជាតិដែលគ្រោងចំណាយទឹកប្រាក់ ៧៨លានដុល្លារនេះ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងផ្លូវនេះ រួមមាន៖ ផ្លូវ២គន្លង មានប្រវែង ១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង២៥,១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨,៥ម៉ែត្រ ដល់ ២១,៥ម៉ែត្រ៕