អបអរសាទរ! ដួង វីរៈនិច្ច សម្រាលកូនដោយសុវត្ថិភាព ហើយដាក់ឈ្មោះពីរោះទៀត

  • 2023-05-17 07:27:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រី ដួង វីរៈនិច្ច ទើបសម្រាលបានកូនប្រុសដំបូងនៅម៉ោងប្រហែល៩ និង១៣នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ក្រោយពីឆ្លងទន្លេ ឬសម្រាលកូនដោយសុវត្ថិភាព មានមិត្ដសិល្បៈ រួមទាំងរូបអ្នកនាងផ្ទាល់ផង បានសម្ដែងការត្រេកអរ ហើយនិយាយស្វាគមន៍ទៅកាន់កូនដែលបានចាប់កំណើតនៅលើផែនដីដ៏ស្រស់ស្អាតនេះ។

នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដួង វីរៈនិច្ច បានសរសេរថា៖ “ទីបំផុតយើងបានជួបគ្នាហើយ! ស្វាគមន៍កូនប្រុស មកកាន់ពិភពលោកដ៍ស្រស់បំព្រងមួយនេះ។ អូនឈ្មោះ ពេជ្រ វីរៈបុត្រ”។

ភ្លាមៗក្រោយសម្រាលបានសុវត្ថិភាពទាំងម្ដាយ និងកូននៅថ្ងៃទី១៧ ខែឧសភា នេះ មានតារាចម្រៀង ខាន់ ជេមស៍ លោក ប៉ែន ចំរុង ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនទៀត បានចែករំលែក និងនិយាយពាក្យជូនពរដល់គ្រួសារតារាចម្រៀងមួយនេះយ៉ាងកក់ក្ដៅ។

ទាក់ទង​នឹង​មាន​កូន​​នេះ ដួង វីរៈនិច្ច ធ្លាប់​បង្ហើប​ម្ដង​ហើយ​ថា ខ្លួន​ធ្លាប់​មាន​ផ្ទៃពោះ ដោយ​កូន​នោះ​ជា​កូន​ភ្លោះ​ទៀត​ផង។ ប៉ុន្ដែ​ជាអកុសល្យ​កូន​នោះ​មិន​បាន​នៅ​ជាមួយ​នាង​ទេ ហើយ​ក៏​ព្យាយាម​យក​មួយ​ទៀត ទើប​បាន​ដូច​បំណង​នៅ​ថ្ងៃ​នេះ៕

ជិន សុភ័ក្ដ្រ