Range Rover 2024 ចេញហើយ មានចំណុចធំ២ គួរឱ្យចាប់អារម្មណ៍​បំផុត

  • 2023-05-18 03:16:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​រថយន្ត SUV គឺ Range Rover 2024 ត្រូវបាន​បង្ហាញ​ចេញហើយ​ ដោយ​មកជាមួយចំណុចធំ២​ ដ៏គួរឱ្យចាប់អារម្មណ៍បំផុត។

ចំណុចទីមួយ​គឺម៉ាស៊ីនថ្មី​ហើយធំជាងមុន។ ​រថយន្ត​នេះ ទទួលបាន​បច្ចេកវិទ្យា Mild-Hybrid ប្រើម៉ាស៊ីន​ V8 Turbocharge ចំណុះ ៤,៤លីត្រ ដែលផលិតបានកម្លាំងរហូតទៅដល់ ៦០៦សេះ និង​កម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ។ យ៉ាងណាមិញ ម៉ាស៊ីននេះ គឺសម្រាប់តែម៉ូឌែល Range Rover SV តែប៉ុណ្ណោះ។

រថយន្ត​នេះ មាន​ជម្រើស option ពីរទៀតផងដែរ ដែល​ប្រើម៉ាស៊ីន​ Plug-in Hybrid ចំណុះ ៣,០លីត្រ គឺ P460e មានកម្លាំង ៤៥៣សេះ និង P550e មាន​កម្លាំង ៥៤២សេះ។ អាគុយរបស់វាមានទំហំ ៣៨,២គីឡូវ៉ាត់ម៉ោង អាចធ្វើដំណើរបានចម្ងាយ ១២០គីឡូម៉ែត្រពេល​សាកពេញម្តង។

ឯចំណុចធំទី២ គឺ​រថយន្ត Range Rover 2024 បំពាក់​ប្រព័ន្ធកម្សាន្តថាច់ស្គ្រីនជំនាន់ក្រោយបង្អស់ Pivi Pro infotainment System ទំហំ ១៣,១អ៊ីញ ដែល​អាចប្រើប្រាស់​មុខងារ​បានយ៉ាងច្រើន ក្នុងនោះរួមមានទាំងមុខងារ Amazon Alexa Voice AI Assistant ផងដែរ។

ក្រៅពីនេះ Range Rover 2024 ក៏បាន​បំពាក់​ប្រព័ន្ធ​ Country Road Assist ថ្មី​ដែល​វា​ធ្វើការ​ដូច​ប្រព័ន្ធគ្រប់គ្រងល្បឿន​ Adaptive Cruise Control ដែរ។ វាក៏បំពាក់​ប្រព័ន្ធទប់លំនឹង​ថ្មី Dynamic Response Pro ដែលជួយសម្រួល​នៅពេល​រថយន្តបត់ផ្លូវកែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី