ភាគី Mane និង Bayern ជួបគ្នានិយាយរឿងអនាគត
- 2023-05-18 12:51:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាគី Mane និង Bayern ជួបគ្នានិយាយរឿងអនាគត
ចន្លោះមិនឃើញ
ភាគី Sadio Mane និងក្លឹប Bayern Munich បានជួបពិភាក្សាគ្នានាពេលថ្មីៗនេះ ដើម្បីស្រាយបញ្ហាមួយចំនួន។ នេះបើយោងតាមអ្នកសារព័ត៌មានល្បីឈ្មោះ Fabrizio Romano។
ទោះជាយ៉ាងណា បើតាមប្រភពដដែល បញ្ហាទាំងនោះមិនត្រូវបានទម្លាយឲ្យដឹងឡើយ។ យ៉ាងនេះក្ដី យោងតាមសេចក្ដីរាយការណ៍របស់ Sky Sports បានបញ្ជាក់ថា Bayern អាចមានចេតនាចង់ផ្ទេរ Mane ចេញ ព្រោះកីឡាករបានធ្លាក់ទម្រង់លេង មិនស្ថិតក្នុងគម្រោងរបស់គ្រូថ្មី Thomas Tuchel ហើយមានបញ្ហាវិន័យ ជាពិសេសរឿងវាយមិត្តរួមក្រុម Leroy Sane កាលពីប៉ុន្មានខែមុននេះ។
ដោយឡែកSadio Mane ថាចង់បន្តនៅ Bayern ហើយសង្ឃឹមថានឹងឈ្នះពានជាច្រើនជាមួយគ្នា។
Mane បានចាកចេញពី Liverpool មកចូលរួម Bayern Munich កាលពីទីផ្សាររដូវកាលក្ដៅឆ្នាំមុន។ កីឡាករសេណេហ្គាល់វ័យ ៣១ ឆ្នាំ លេងឲ្យក្លឹបយក្សអាល្លឺម៉ង់ ៣៧ លើក និងស៊ុតចូល ១២ គ្រាប់គិតមកទល់ពេលនេះ៕