តោះ! ចូលរួមទាំងអស់គ្នា ធ្វើឱ្យ ស្លាបព្រា ក្លាយជាពិព័រណ៍ម្ហូបអាហារដ៏អស្ចារ្យមួយក្នុងប្រទេសកម្ពុជា ល្បីទូទាំងពិភពលោក

  • 2023-05-20 13:56:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់រយៈពេល ៧ ឆ្នាំមកហើយ ស្លាបព្រា ដែលជាពិព័រណ៍ម្ហូបអាហារដ៏ធំ និងគិតគូរដល់បរិស្ថានតែងតែ​ឱ្យ​បើក​ស្វាគមន៍​សាធារណជនចូលសេរីដោយឥតគិតថ្លៃ។

ស្លាបព្រា ជាកម្មវិធីដែលស្វាគមន៍អ្នកទាំងអស់ដើម្បីភ្លក្សរសជាតិថ្មីៗ និងដកពិសោធន៍មុខម្ហូបថ្មីៗព្រមទាំងចូលរួមលេងកម្សាន្តមិនថាចាស់ ឬក្មេងនៅក្នុងសហគមន៍ដ៏ស្រស់ស្អាតថែមទាំងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន និងក្លាយជាការតាំងពិព័រណ៍ម្ហូបអាហារមួយដែលមានសុវត្ថិភាពក្នុងអាស៊ី។

ចាប់តាំងពីឆ្នាំ ២០១៧ នៃការបង្កើតពិព័រណ៍ម្ហូបអាហារនេះមក ស្លាបព្រា តែងតែមានគោលបំណងលុបបំបាត់ការប្រើប្រាស់ផ្លាស្ទិចដែលប្រើបានតែមួយដងនៅក្នុងពិព័រណ៍។

ពិព័រណ៍នៅឯពហុដ្ឋានកីឡាជាតិអូឡាំពិកថ្ងៃទី ១៩, ២០, និង ២១ ខែឧសភា ឆ្នាំ ២០២៣ នេះ ត្រូវបាន រំពឹង​ថា នឹងមានអ្នកចូលរួមយ៉ាងតិចជាង ១០ ម៉ឺននាក់ពីគ្រប់ទិសទីជុំគ្នា ជាមួយ និងអ្នកលក់ជាង ១០០ ស្ដង់ត្រៀមខ្លួនផ្តល់ជូនម្ហូបអាហារ រាប់ពាន់មុខសម្រាប់អ្នកភ្នំពេញ។

ឆ្នាំនេះ ស្លាបព្រា បានប្រើប្រាស់ចាន និងស្លាបព្រាដែលអាចអាចកែច្នៃឡើងវិញជាជីកំប៉ុសបានចំនួន ១០ម៉ឺន រួមជាមួយពែងប្លាស្ទិក PET ដែលអាចកែច្នៃឡើងវិញបានដល់អ្នកលក់ទាំងអស់របស់ ស្លាបព្រា។

នៅឆ្នាំនេះ អ្នករៀបចំកម្មវិធីក៏បានប្តេជ្ញាចិត្តលើការគ្រប់គ្រងកាកសំណល់ និងលើកកម្ពស់ខ្សែសង្វាក់ម្ហូបអាហារប្រកបដោយនិរន្តរភាព ទៅមុខមួយកម្រិតទៀត។

គំនិតផ្តួចផ្តើមរួមគ្នានេះ នឹងបង្កើនការយល់ដឹងកាន់តែច្រើនអំពីសារៈសំខាន់នៃការបញ្ឈប់ការប្រើប្រាស់ផ្លាស្ទិក និងស្ទីរ៉ូហ្វូមដែលប្រើបានតែមួយដង។ ស្លាបព្រា ជឿជាក់ថា ទោះបីជាមិនអាចសម្រេចបាននូវពិព័រណ៍ដែលមិនប្រើប្លាស្ទីក ១០០% ក៏ដោយ រាល់ជំហានតូចៗរាប់បញ្ចូលក្នុងការកសាងប្រព័ន្ធអាហារប្រកបដោយនិរន្តរភាព។

ដើម្បីបន្តការរៀបចំពិព័រណ៍ម្ហូបអាហារលំដាប់ពិភពលោក និងឈានទៅរកភាពគ្មានកាកសំណល់ ក្រុមការងាររៀបចំពិព័រណ៍ហូបអាហារស្លាបព្រា ក៏សូមស្នើសុំការគាំទ្រពីសាធារណជនទាំងឡាយ។

ការបរិច្ចាគរបស់លោកអ្នកដែលបានធ្វើឡើងតាមរយៈកូដ QR នេះ និងប្រអប់អំណោយនៅក្នុងពិធី នឹងជួយយើងបង្កើតបទពិសោធន៍នេះសម្រាប់ទាំងអស់គ្នា។ សូមអរគុណចំពោះការគាំទ្រដ៏សប្បុរស!