លោក បឿន ចំរើន៖ ខ្ញុំផ្ដើមរកស៊ីដំបូង មានតែកូនរទេះកាហ្វេមួយទេ តែខ្ញុំមិនបោះបង់ទើបមានថ្ងៃនេះ

  • 2023-05-22 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ដើមចេញពីអាជីវកម្មកាហ្វេតូចមួយ លោក បឿន ចំរើន បានក្លាយជាស្ថាបនិក Frank Coffee និងបាយវត្តមួយកន្លែង លោកបានប្រាប់ Sabay ឱ្យដឹងថា « រយៈពេលប្រមាណ ៧ឆ្នាំមកនេះ លោកបានចូលរួមចំណែកមួយដ៏សំខាន់ ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជាតាមរយៈការប្រើប្រាស់ស្លឹកឈូកខ្ចប់ម្ហូបអាហារជូនអតិថិជនក្នុងហាងរបស់លោក ដែលទាំងនេះហើយជាចំនុចសំខាន់នៃហាងរបស់ខ្ញុំ ដែលធ្វើឱ្យខ្ញុំអាចបន្តដំណើររហូតមកដល់ថ្ងៃនេះ ខណៈដំបូងឡើយមានត្រឹមរទេះរុញតាមផ្លូវប៉ុណ្ណោះ» ។

នៅពេលដែល អ្នកដំណើរឆ្លងកាត់វត្តស្វាយពពែ អាចចាប់អារម្មណ៍ឃើញហាងកាហ្វេជាទូកុងតឺន័រស្រោបកញ្ចក់ ស្លាកយីហោ Frank Coffee។ ហាងដែលផ្ដើមចេញពីតូបរទេះរុញតូចមួយ រហូតវិវឌ្ឍន៍ខ្លួនជាសំណង់កញ្ចក់ ក្នុងបរិវេណអារាមនេះ គឺអាហារដ្ឋានពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាទីបម្រើអាហារ និងភេសជ្ជៈដល់សិស្សានុសិស្ស និងភ្ញៀវទូទៅផងដែរ ដែលមានទីតាំងស្ថិតនៅក្នុងវត្តស្វាយពពែនិងពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជានៃរាជធានីភ្នំពេញ។

ម្ចាស់ហាងរូបនេះ បានប្រាប់បន្តទៀតថា៖ ខ្ញុំទទួលបានរាជានុញ្ញាតពីសម្តេចសង្ឃរាជ ប៊ូ គ្រី បើកលក់ភេសជ្ជៈនៅក្នុងពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា ដើម្បីងាយស្រួលដល់សិស្សានុសិស្ស រៀននៅទីនេះរកភេសជ្ជៈ និងអាហារទទួលទានជាដើម»។ លោកថា កាលពីមុនខ្ញុំធ្លាប់លក់ភេសជ្ជៈក្នុងរទេះនៅជិតរបងទូរទស្សន៍អប្សរា មានអតិថិជនច្រើនគាំទ្រភេសជ្ជៈរបស់ខ្ញុំ ហើយខ្ញុំមកដល់ចំនុចនេះ វាពិតជាមិនមែន កើតឡើង ឬ បានមក ដោយសំណាងនោះទេ ពោលគឺ ខ្ញុំឆ្លងកាត់ឧបសគ្គច្រើនហើយ ពិសេសគឺសម័យកាលកូវីដ-១៩ វាយលុកនៅកម្ពុជាយើងតែម្ដង ធ្វើឱ្យអាជីវកម្មខ្ញុំសឹងតែ សម្រេចចិត្តបញ្ឈប់ទាំងស្រុងទៅហើយ ប៉ុន្តែដោយមានការសហការ លើកទឹកចិត្តពីភរិយាខ្ញុំ និងមនុស្សជុំវិញខ្លួនដែលមានបំណងល្អជាមួយខ្ញុំ លើកទឹកចិត្តជាច្រើនដល់ខ្ញុំ ទើបខ្ញុំសម្រេចចិត្តបន្តបើកហាងនេះទៀត។

ចង់ដឹងលម្អិតអំពីបទពិសោធន៍នៅក្នុងមុខជំនួញរបស់លោក បឿន ចំរើន សូមចូលទស្សនា វីដេអូ សម្ភាសន៍ជាមួយ Sabay នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" ដែលមាននៅក្នុងLink ខាងក្រោមនេះ៖

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម