ពិតជាឡូយមែនទែន!! ត្រឹមតែ៤ ឬ៥ឆ្នាំទៀត ទៅលេងសមុទ្រកែប តាមផ្លូវទឹកម្តង

  • 2023-05-22 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងជីកព្រែកភ្ជាប់ពីភំ្នពេញ ទៅសមុទ្រតាមទន្លេបាសាក់ «ព្រែកជីកហ្វូណនតេជោ» ជាគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់ ជាគម្រោងប្រវត្តិសាស្ត្រដំបូងគេក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីភ្ជាប់ទន្លេមេគង្គ និងផ្លូវសមុទ្រ ។

ការសាងសង់ផ្លូវទឹកថ្មីនេះ ត្រូវបានគេប៉ាន់ប្រមាណថានឹងចំណាយពេលប្រហែល៤ឆ្នាំដើម្បីបញ្ចប់ ដោយចំណាយថវិការប្រហែល ១.៧ ពាន់លានដុល្លារ។ សរុបជារួម គឺ ៖

  • ចម្ងាយផ្លូវទឹក១៨០ គីឡូម៉ែត្រ

  • ចំណាយថវិកាសាងសង់អស់ ១,៧០០ លានដុល្លារ

  • រយៈពេលសាងសង់ ៤ឆ្នាំ

  • ឆ្លងកាត់ខេត្តចំនួន ៤

  • សង់ស្ពានឆ្លងកាត់ចំនួន ១១។ល។

គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតរួមមានដូចជា៖ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

ប្រភព៖ Magn Biz ម៉ាញ ប៊ីស- Realtor

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី