ណែនាំ​ឲ្យ​ស្គាល់ អាល្អិត​មួយ​នេះ​ តូច​តែ​ខ្លួន​ទេ តែ​ចិត្ត​ធំ​ណាស់!

  • 2023-05-25 09:16:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បក្សីបក្សាមិនត្រូវការទិដ្ឋាការដើម្បីធ្វើចំណាកស្រុកដូចមនុស្សទេ! ដូច្នេះ​ឥឡូវ​នេះ សូមណែនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ នូវ​សត្វស្លាបតូចច្រមក់មួយ ដែលមានឈ្មោះថា «ប៉ាក់ខ្ទៀវបន្ទូលក្បាលត្នោត» វាជាសត្វស្លាបដែលមានមាឌតូចច្រលឹងប៉ុន្តែចិត្តធំ។

ឈ្មោះ "មាឌ​តូច​ច្រឡឹង តែ​ចិត្ត​ធំ" ពី​ព្រោះវាតែងតែធ្វើចំណាកស្រុកជារៀងរាល់ឆ្នាំ។ ប៉ាក់ខ្ទៀវបន្ទូលក្បាលត្នោតអាចត្រូវបានគេប្រទះឃើញរស់នៅក្នុងខេត្តមណ្ឌលគិរី និងរតនគិរីរបស់កម្ពុជា ក៏ដូចជាតំបន់ផ្សេងៗទៀតផងដែរ។ វាត្រូវបានគេដឹងថា តែងធ្វើចំណាកស្រុកក្នុងរដូវរងា ដើម្បីស្វែងរកទីជម្រកដែលមានភាពកក់ក្ដៅក្នុងរដូវបន្តពូជ។ សត្វស្លាបប្រភេទនេះធ្វើ​សំបុករបស់ពួកវានៅ​លើ​ដី ហើយ​ឪពុក​ម្តាយ​ទាំងពីរមើល​ថែ​ពង និង​កូនជាមួយគ្នា។

ទោះបីជាស្ថានភាពរបស់ប៉ាក់ខ្ទៀវបន្ទូលក្បាលត្នោត ស្ថិតនៅត្រឹមថ្នាក់ជាប្រភេទរងគ្រោះតិចតួចក៏ដោយ ក៏ប៉ុន្តែចំនួនរបស់ពួកវាបច្ចុប្បន្នកំពុងថយចុះយ៉ាងខ្លាំងដោយសារតែការបាត់បង់ទីជម្រក និងតម្រូវការក្នុងការជួញដូរសត្វស្លាប ដូចជាប្រភេទសត្វស្លាបផ្សេងៗទៀតដែរ។ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហានេះ “USAID មរតកបៃតង" បានគាំទ្រការការពារព្រៃឈើ និងការស្ដារឡើងវិញនូវត្រពាំងទឹកក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ដែលជាប្រភពទឹក និងអាហារយ៉ាងសំខាន់សម្រាប់សត្វស្លាប និងសត្វព្រៃដទៃទៀត។ លើសពីនេះ យើងក៏គាំទ្រកម្មវិធីការពារសំបុកសត្វស្លាបដែលងាយរងការគំរាមកំហែង ដើម្បីធានាថាសំបុក និងជម្រកនៃប្រភេទសត្វស្លាបទាំងនោះត្រូវបានការពារដោយសុវត្ថិភាព។

ចូលរួម​ជាមួយ​គ្នា! ការពារព្រៃឈើដែលជាជម្រករបស់សត្វស្លាបដ៏ស្រស់ស្អាតដូចជាប៉ាក់ខ្ទៀវបន្ទូលក្បាលត្នោត និងបញ្ចប់ការជួញដូរសត្វព្រៃទាំងអស់គ្នា! ប្រភព៖ USAID មរតកបៃតង

អត្ថបទ៖ ទារិកា