Dortmund កៀក​នឹង​លើក​ពាន​លីគ​អាល្លឺម៉ង់​ ក្រោយ​ខាន​ជាង​ ១០ឆ្នាំ

  • 2023-05-26 12:20:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Borussia Dortmund នា​ពេល​នេះ​ដែរ​បាន​កៀក​នឹង​លើក​ពាន​លីគ​កំពូល​អាល្លឺម៉ង់​ Bundesliga ហើយ ក្រោយ​ពី​ឈរ​លើ​កំពូល​តារាង ដាច់ Bayern Munich ២ពិន្ទុ ខណៈ​នៅ​សល់​មួយ​ប្រកួត​ទៀត​ទើប​បញ្ចប់​លីគ។

នា​ពេល​នេះ​ដែរ​ Dortmund លេខ ១ មាន ៧០ពិន្ទុ​ក្នុង​ដៃ ចំណែក​ឯ Bayern លេខ ២ ដោយ​មាន​ ៦៨ពិន្ទុ។

ប្រកួត​ចុង​ក្រោយ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ម៉ោង ៨:៣០នាទី​ (ម៉ោង​នៅ​កម្ពុជា) ដោយ​ Dortmund នឹង​ប៉ះ​ជាមួយ Mainz 05 ចំណែក​ឯ Bayern នឹង​ប៉ះ​ជាមួយ Koln។

កាល​ពី​ប្រកួត​ជើង​ទី១ Dortmund ឈ្នះ Mainz២-១ ចំណែក​ឯ​ Bayern ស្មើ Koln ១-១។

ហេតុដូច្នេះ​ហើយ Dortmund ត្រូវការ​ឈ្នះ​ដាច់​ខាត​ ទើប​អាច​លើក​ពាន Bundesliga បាន។ ក្លឹប​នេះ​ខកខាន​លើក​ពាន​នេះ​តាំង​ពី​ឆ្នាំ២០១២ ដែល​ជា​ពេល​លោក Jurgen Klopp នៅ​ដឹកនាំ​ក្លឹប៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម