មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ៖ សំណេះសំណាល និងពិសាបាយសាមគ្គីជាមួយគ្រូបង្វឹក កីឡាករ ៣៥២ ក្រោយបញ្ចប់ភារកិច្ចស៊ីហ្គេម
- 2023-05-26 15:41:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ៖ សំណេះសំណាល និងពិសាបាយសាមគ្គីជាមួយគ្រូបង្វឹក កីឡាករ ៣៥២ ក្រោយបញ្ចប់ភារកិច្ចស៊ីហ្គេម
ចន្លោះមិនឃើញ
កាលពីល្ងាចម្សិលមិញនេះមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឯកឧត្ដម ឃឹម ប៊ុនសុង បានជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី សរុប ៣៥២នាក់បន្ទាប់ពីបំពេញភារកិច្ចយ៉ាងល្អនៅស៊ីហ្គេម លើកទី៣២ ដែលទើបបញ្ចប់ទៅនេះ។
ការប្រកួតកីឡាស៊ីហ្គេម លើក ទី៣២ ឆ្នាំ២០២៣ ដែលបានចាប់ផ្តើមប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រសួងការពារជាតិបានចាត់បញ្ជូនថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ៣៥២រូបលើ ២៣ ប្រភេទកីឡាមានដូចជាប្រដាល់គុនខ្មែរ, វ៉ូវីណាម, សីដក់, ឃីកបុកស៊ីង, ទូកប្រពៃណី, ទ្រីយ៉ាត្លុង, ជឺជីតស៊ូ, ប៊ូល និងប៉េតង់, តេក្វាន់ដូWT, ទោចក្រយាន, ប្រដាល់សកល, គុនដាវ, សូហ្វតិន្នីស, យូដូ, លើកទម្ងន់, កាយសម្ពន្ធ, ម៉ូតូទឹក, ការ៉ាតេ, បាល់ទាត់, វាយកូនបាល់, រាំ, អត្តពលកម្ម និងវាយកូនគោល។ ថ្នាក់ដឹកនាំមន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ៣៥២នាក់ លេងលើ ២៣ប្រភេទកីឡា។
បញ្ជាក់ដែរថា ពិធីសំណេះសំណាល និងពិសាបាយសាមគ្គីនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅភោជនីយដ្ឋាន សេវេនប្រាយឃីង ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុន សុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្៕