ច្បាស់ហើយ! Messi ស្ថិតក្នុងបញ្ជីឈ្មោះ មកប្រកួតទល់នឹងឥណ្ឌូណេស៊ីនៅខែក្រោយ
- ច័ន្ទ, 29 ឧសភា 2023 07:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ហើយ! Messi ស្ថិតក្នុងបញ្ជីឈ្មោះ មកប្រកួតទល់នឹងឥណ្ឌូណេស៊ីនៅខែក្រោយ
ចន្លោះមិនឃើញ
សមាគមបាល់ទាត់ឥណ្ឌូណេស៊ី បានបញ្ចេញបញ្ជីឈ្មោះកីឡាករ ២៧រូប សម្រាប់ការប្រកួតមិត្តភាពនៅក្នុងថ្ងៃ FIFA Matchday នាខែមិថុនាខាងមុខនេះ ក្នុងនោះក៏មានឈ្មោះ Lionel Messi ផងដែរ។
គួរដឹងថា ក្នុងការប្រកួតមិត្តភាពនៅខែក្រោយ ក្រុមជម្រើសជាតិអាហ្សង់ទីន នឹងត្រូវប្រកួតជាមួយអូស្ត្រាលី ចិន និងជាពិសេសជាមួយក្រុមមួយនៅតំបន់អាស៊ាន គឺឥណ្ឌូណេស៊ី ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ដែលធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
ថ្វីបើ Messi មានក្នុងបញ្ជីឈ្មោះនេះពិតមែន តែគេមិនទាន់ដឹងនៅឡើយទេថា Messi នឹងជាប់ជម្រើសដំបូង ក្នុងការប្រកួតទាំង៣នោះ ឬយ៉ាងណាទេ។ ក្រៅពី Messi ក៏មានកីឡាករ Angel Di Maria, Julian Alvarez និង Alejandro Garnacho៕