ប៉ៃលិន កាន់តែស្អាតខ្លាំង ពោរពេញដោយ​ដើមក្ងោក​រំលេចពេញ​តាមដងផ្លូវ​

  • 2023-05-30 01:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​ខិតខំ​ធ្វើឱ្យ​ខេត្ត​ទល់ដែនថៃមួយនេះ រីកមុខមាត់​ឡើង​តាមរយៈទិដ្ឋភាព​សោភណ្ឌភាព​ដ៏ស្រស់​ស្អាត​ ដោយ​បាន​ដាំដើមក្ងោក​រាប់រយដើម នៅពាសពេញ​ខេត្ត។

យោងតាម​ការបង្ហោះ​របស់​លោកជំទាវ បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន បាន​សរសេរកាលពីថ្ងៃទី២៩ ខែឧសភាថា៖ «អ្វីដែលយើងខិតខំព្យាយាម តស៊ូ ដោយឆន្ទះពិត គង់តែបានសំរេចដូចក្តីប៉ងប្រាថ្នា ដើមក្ងោកចំនួន ៨០០ ដើម ដាំបានរយះពេល ២ឆ្នាំជាងនេះ បានចេញ រូបរាងជាបណ្តើរៗនៅក្នុងឆ្នាំនេះ សង្ឃឹម ឆ្នាំក្រោយ រូបរាងសម្រស់កាន់តែស្រស់ស្អាតពាសពេញ​ទីរួមខេត្ត។»

លោកជំទាវបាន​ឱ្យដឹងថា ខេត្ត​ក៏​កំពុងសិក្សាទីតាំងដាំបន្ថែម ចំនួន១០០០ ដើមទៀត​ផងដែរ៕

អត្ថបទ៖ សំភី