តារាចម្រៀងល្បីឈ្មោះ ៣ដួង បង្កួតសម្រស់កាលពីកុមារភាពក្នុងថ្ងៃតែមួយ ធ្វើឲ្យអ្នកគាំទ្រលាន់មាត់

  • 2023-06-02 02:03:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងល្បីឈ្មោះរបស់កម្ពុជា ៣ដួង បានចូលរួមអបអរសាទរ ទិវាកុមារអន្ដរជាតិ ឆ្នាំ២០២៣ តាមរយៈបណ្ដាញសង្គម ដោយម្នាក់ៗសុទ្ធតែបង្ហាញរូបថតកាលពីកុមារភាពរបស់ខ្លួនទៀតផង។

១/ តារាចម្រៀងប្រចាំនៅផលិតកម្មហ្គាឡាក់ស៊ី ខេម បានពោលពាក្យអបអរជាមួយរូបថតមួយសន្លឹកដែលមិត្ដិសិល្បៈ និងអ្នកគាំទ្រមិនធ្លាប់ឃើញ ត្រូវបានតារារូបនេះបញ្ចេញក្នុងថ្ងៃ ទិវាកុមារអន្ដរជាតិ ម្សិលមិញ។

២/ តារាចម្រៀង សុគន្ធ ថេរ៉ាយុ ក៏បានបញ្ចេញរូបថតបង្ហួតរាងទៅកាន់អ្នកគាំទ្រតាមរយៈបណ្ដាញសង្គម ក្នុងថ្ងៃ ទិវា នៃក្ដីស្រឡាញ់ដែរ។ ភ្ជាប់ជាមួយរូបថត២សន្លឹក ដោយ១សន្លឹក ជារូបក្នុងវ័យបច្ចុប្បន្ន និង១សន្លឹកទៀត គឺជារូបថតកាលពីកុមារភាព លោកនិយាយថា រីករាយថ្ងៃទិវាសិទ្ធិកុមារអន្ដរជាតិ។

៣/ តារាចម្រៀងស្រីវ័យជ្រេ លី អ៊ីវ៉ាធីណា។ អ្នកនាង បានបញ្ចេញរូបថតរបស់ខ្លួនចំនួន ២សន្លឹកដែរ ដោយ១សន្លឹកក្នុងវ័យបច្ចុប្បន្ន និង១សន្លឹកទៀតបង្ហាញរាងកាលពីកុមារភាព។ កាលណោះអ្នកនាងបានថតឈរតែម្នាក់ឯងនៅខាងមុខព្រះបរមរាជ្យវាំង ប៉ុន្ដែតារារូបនេះមិនបានបញ្ជាក់ថាថតក្នុងឆ្នាំណានោះទេ៕

ជិន សុភ័ក្ដ្រ