ត្រូវ​ដឹង! រដ្ឋបាលរាជធានី​ភ្នំពេញ សម្រេច​កែ​ប្រែ​ប្រកាស​មុន ស្ដី​ពី​ការ​បញ្ចៀសចរាចរណ៍ ថ្ងៃ​បើក និង​បិទ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម

  • 2023-06-02 02:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​ជូន​ដំណឹង​មួយ​ថ្ងៃ​ទៀត​ចេញ​នៅ​ថ្ងៃ​នេះ រដ្ឋបាលរាជធានីភ្នំពេញ សូម​ធ្វើការកែសម្រួល​សេចក្ដីជូនដំណឹងលេខ ០៤៦/២៣ សជណ.ច ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានបារាំហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិបរតកតេជោ។

រូបតំណាង

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់មហាវិថីឈ្នះឈ្នះ និង សម្រួលដល់ការធ្វើអាជីវកម្មផ្សេងៗ ពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន ទៅចូលរួមទស្សនាការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ រដ្ឋបាលរាជធានីភ្នំពេញសូមចេញសេចក្តីជូនដំណឹងថ្មី ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះ អាសន្នក្នុងពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជំនួសសេចក្តីជូនដំណឹងលេខ ០៤៦/២៣ សជណ.ច ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដែលមានខ្លឹមសារដូចខាងក្រោម៖

១- រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរសម្រាប់ថ្ងៃពិធីបើក និងពិធីបិទ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពាន ព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី០៣ និងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។

២- ក្រៅពីថៃ្ងពិធីបើក និងពិធីបិទព្រឹត្តិការណ៍ខាងលើយានជំនិះគ្រប់ប្រភេទអាចធ្វើដំណើរ ឆ្លងកាត់ កំណាត់មហាវិថីខាងលើដូចប្រក្រតី លើកលែងតែរថយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកដី រថយន្តដឹកខ្សាច់ និងរថយន្តកុងតឺន័រ មិនអនុញ្ញាតឱ្យធ្វើចរាចរឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។

អត្ថបទ៖ ទារិកា