ចេញ​មួយ​ឈុត​នេះ ប្រិយមិត្ត​ថា មាន សូនីតា គួរ​ឲ្យ​ក្នាញ់​មែន!

  • 2023-06-02 04:23:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា មាន សូនីតា ដ៏​ស្រស់​ប្រឹមប្រិយ ពិត​ជា​តារា​ស្រី​ម្នាក់​ដែល​មាន​បែប​ផែន​សិល្បៈ​ច្រើន​បែប​ច្រើន​ទម្រង់​មែន និង​មិន​ងាយ​សុំា​ភ្នែក ពោល​គឺ​ពេល​ខ្លះ ក៏​បុរាណ ពេល​ខ្លះ​ក៏​សម័យ ហើយ​មិន​ថា​ម៉ូដណា ទម្រង់​បែប​ម៉េច ប៉ុន្តែ​ពិត​ជា​សាកសម និង​មានភាព​ទាក់​ទាញ​ខ្លាំង​មែន​ទែន។

ថ្មី​ៗ​នេះ នាង​បាន​ផ្លាស់​ប្ដូរ​បែប​ផែន​ថ្មី​ទៀ​ជាមួយ​ឈុត​រ៉ូប​ខ្លី​ពណ៌​ស ម៉ូដ​​បង្កប់ផ្កាកូលាប​​ដ៏​ទាក់​​ទាញ។ ឈុត​នេះ បង្ហាញ​ភាព​ខុស​ប្លែក​ពី​គ្រា​មុន ដែល​គេ​មើល​ឃើញ​ថា សូនីតា មាន​បែប​ផែន​សិល្បៈ​សម​សួរ​មែន​ទែន។ ជាមួយ​ឈុត​ខ្លី អង្គុយ​គងទាក់​ខ្លា តារាស្រី​បាន​ជះ​ភាព​ស្រស់​ស្អាត ​សិចស៊ី​ព្រម​គ្នា។ យ៉ាង​ណា​ក៏​ដយ នោះ​ជា​ភាព​សិចស៊ី​បែប​សិល្បៈ បែប Life Style ពោល​គឺ​មិន​ហួស​ព្រំ​ដែន​នៃ​ការ​ទទួល​យក​បាន​ពី​ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម។

ដូច្នេះ​ហើយ នាង​កម្រ​ទទួល​បាន​ការ​រិះគន់​ណាស់​អំពី​ការ​រំលេច​សកម្មភាព​សិល្បៈ​របស់​នាង ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ នាង​បាន​ការ​លើក​សរសើរ​ច្រើនលើ​សលុប។ ជាក់​ស្ដែង​មួយ​ឈុត​នេះ ប្រិយមិត្ត​ជា​ច្រើន​បាន​ពោល​សរសើរ​គ្រប់​ៗ​គ្នា មាន សូនីតា ពិត​ជា​ស្អាត​និង​សម​សួន​ណាស់។

ដោយ​ឡែក​អ្នក​ខ្លះ​ទៀត ក៏​ពោល​បែប​ចំអន់​លេង​ទេ សូនីតា ស្អាត​មធ្យម ងំ​ត្រង់​ថា ចេះ​ធ្វើ​កាយវិការ ឬកពារ​ម្ញិកម្ញ៉ក​គួរ​ឲ្យ​ខ្នាញ់​ថែម​ទៀត។ តោះ ឥឡូវ​មើល​ទាំង​អស់​គ្នា៕

អត្ថបទ៖ ទារិកា