អ្នកច្នៃម៉ូដល្បីៗ​នៅកម្ពុជា ១២ នាក់នឹងបង្ហាញស្នាដៃនៅ Phnom Penh Designers Week ចុងសប្ដាហ៍នេះ!

  • 2023-06-02 09:53:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីបង្ហាញស្នាដៃអ្នកច្នៃម៉ូដដ៏ល្បីល្បាញ Phnom Penh Designers Week បានវិលត្រឡប់មកជាថ្មី ជាមួយវត្តមានអ្នកឌីហ្សាញសម្លៀកបំពាក់ជនជាតិខ្មែរ និងបរទេសចំនួន ១២ នាក់សម្រាប់ ខលិកសិនទាំងបុរស និងស្ត្រី ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារ Rosewood Phnom Penh នាថ្ងៃទី ២ និងទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ។

Photography Sophea Ke, styling Don Protasio, hair and make-up Bosiba Cutegirl, models Ousakphear, Sonita, Dariza, assistant Phan Sok Chea

បង្កើតឡើងជាលើកដំបូងនៅឆ្នាំ ២០១៣ កម្មវិធី Phnom Penh Designers Week ដែលត្រូវបានប្រព្រឹត្តិទៅជារៀងរាល់ឆ្នាំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យច្នៃម៉ូដសម្លៀកបំពាក់ដោយផុសចេញពីគំនិតសិល្បករសិល្បការិនីដោយផ្ទាល់នៅកម្ពុជា ដោយលប់បំបាត់ទស្សនៈថា ប្រទេសមួយនេះពោរពេញដោយភាពច្នៃប្រឌិតជាជាងការចម្លងម៉ូដសម្លៀកបំពាក់ពីបរទេស។

ការបង្ហាញម៉ូដសម្លៀកបំពាក់ស្ត្រីនៅថ្ងៃទី ២ ខែមិថុនា នឹងមានអ្នកច្នៃម៉ូដចំនួន៦រូប ដូចជា A.N.D, Natacha Van, KIMS, Alfredo Vaez Cou-ture, Semurian និង ESSK។ សម្រាប់ខូលិកសិនបុរស និងស្ត្រីនៅថ្ងៃទី ៣ ខែមិថុនា មានអ្នកច្នៃម៉ូដ៦រូបទៀតគឺ Eric Raisina Haute Texture, Ambre Men, Don Protasio, Drewe Taylor និង Menghour Pan៕