Karim Benzema ស៊ុត១គ្រាប់ចុងក្រោយ លាអ្នកគាំទ្រ Real Madrid ក្រោយបានរួមរស់អស់ ១៤ឆ្នាំ

  • 2023-06-05 08:08:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Karim Benzema បានចូលលេងជាលើកចុងក្រោយឱ្យក្រុមអធិរាជស Real Madrid និងបានស៊ុតបញ្ចូលទី ១គ្រាប់។

ខ្សែប្រយុទ្ធ Karim Benzema បានស៊ុតបញ្ចូលទី ១គ្រាប់ទៅលើក្រុម Athletic Bilbao ដែលនេះជាការបង្ហាញខ្លួនលើកចុងក្រោយហើយ ឱ្យក្រុម Real Madrid។ ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំរូបនេះ នឹងត្រូវផ្លាស់ទៅលេងនៅលីកកំពូលរបស់ អារ៉ាប់ ប៊ីសូអូឌីត។

ក្រុមអធិរាជស Real Madrid បានប្រកាសអំពីការចាកចេញរបស់ Benzema បន្ទាប់ពីបានរួមរស់ក្រោមទ្រនំក្លិបអេស្ប៉ាញមួយនេះ អស់រយៈពេល ១៤ឆ្នាំ។ Karim Benzema ឈរនៅលេខរៀងទី២ ជាកីឡាករដែលបានស៊ុតបញ្ចូលទីច្រើនបំផុតឱ្យក្លិប Real Madrid។

កីឡាករ Karim Benzema បានផ្ទេរមកកាន់ទឹកដី Santiago Bernabeu នៅក្នុងឆ្នាំ ២០០៩ ក្នុងតម្លៃខ្លួនប្រមាណ ៣៥លានអឺរ៉ូ។ ១៤ឆ្នាំ លេងឱ្យ Real Marid កីឡាករសញ្ជាតិបារាំងរូបនេះបង្ហាញខ្លួនចូលលេងបាន ៦៤៨ប្រកួត និង ស៊ុតបញ្ចូលទីបាន ៣៥៤គ្រាប់៕

អត្ថបទ ៖ សង្ហា