Benzema ឈ្នះ​ពាន​អ្វី​ខ្លះ​ជាមួយ Real Madrid?

  • 2023-06-07 11:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Karim Benzema ទើប​ចាកចេញ​ទៅ​កាន់​ក្លឹប​​ជើង​ឯក​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត Al-Ittihad កាល​ពី​ម្សិលមិញ​ ក្រោយ​រួម​រស់​ជា​មួយ​ក្លឹប​ Real Madrid អស់​រយៈពេល​១៤រដូវកាល​។

នៅ​ក្នុង​កំឡុង​ពេល​ជាង​១៥ឆ្នាំ​ Benzema បាន​ឈ្នះ​ពាន​ឲ្យ​កំពូល​ក្លឹប​អេស្ប៉ាញ​ Real Madrid រហូត​ទៅ​ដល់​២៥ពាន​ឯណោះ​។

នៅ​ក្នុង​ឈ្នះ​ពាន​ UEFA Champions League រហូត​ទៅ​ដល់​ ៥ដង​ ឈ្នះ​ពាន​ La Liga ៤ដង​ ពាន​ Spanish Cup ៣ដង​ ពាន​ Spanish Super Cup ៤ដង​ UEFA Supercup ៤ដង​ និង​ FIFA Club World Cup ៥ដង​។

បន្ថែម​លើស​ពី​នេះ​ Benzema ក៏​ធ្លាប់​ឈ្នះ​ពាន​ធំៗ​ផ្ទាល់​ខ្លួន​ដូច​ជា​ ពាន​ Ballon D'or ១ដង​ និង​ ពាន​ UEFA Best Player នៅ​អ៊ឺរ៉ុប​ ១ដង​ផង​ដែរ​៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី