ថ្មីចែសតែម្តង! Honda Elevate 2024 ទើបបង្ហាញខ្លួនក្តៅៗ ជាឡាន​ SUV ធុនកណ្តាល​មួយទៀត​បន្ទាប់ពី HR-V និង ZR-V

  • 2023-06-08 04:09:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda ទើបតែ​បាន​ប្រកាស​ចេញ​រថយន្ត SUV ធុនកណ្តាលមួយទៀត​ដែលជាម៉ូឌែលថ្មីសន្លាងតែម្តងរបស់ខ្លួន គឺ Honda Elevate 2024 នៅ​ក្នុងប្រទេស​ឥណ្ឌា។ យ៉ាងណាមិញ Honda មិនទាន់ប្រកាស​ពីតម្លៃរថយន្ត​នេះនៅឡើយទេ។

រថយន្ត​នេះ មាន​ទំហំ​ប្រហែល​នឹង Honda HR-V ដែរ ដោយមាន​បណ្តោយ ៤៣១២មម, ទទឹង ១៧៩០មម, កម្ពស់ ១៦៥០មម និងមាន​ប្រវែងពីកង់មុខ ទៅកង់ក្រោយ ២៦៥០មម ព្រមទាំងកម្ពស់ពីបាតរថយន្តទៅដី ២២០មម។

ចំណុច​ដ៏គួរឱ្យចាប់អារម្មណ៍​បំផុត​ចំពោះ​រូបរាង​របស់វា គឺជាប៉ាណាដ៏ធំ រួមជាមួយ​នឹង​ចង្កៀង LED និងពិលកាង ដែល​ជាការឌីហ្សាញ​ដ៏ទំនើប​របស់​ Honda មិនធ្លាប់មានពីមុនមក។ ចំណែក​ចង្កៀង​ខាងក្រោយ​ក៏ជាប្រភេទ LED រាងអក្សរ L។ ផ្នែក​កាប៊ីន រថយន្ត​នេះ បំពាក់​កុងទ័រ ៧អ៊ីញ និង​អេក្រង់ថាច់ស្រ្គីន HD ១០,២៥អ៊ីញ។

រថយន្តHonda Elevate 2024 ប្រើម៉ាស៊ីនសាំង DOHC ស៊ីឡាំង៤ ចំណុះ ១,៥លីត្រ ផលិត​បាន​កម្លាំង ១២១សេះ និង​កម្លាំងរមួល ១៤៥ញូតុនម៉ែត្រ ប្រអប់លេខអូតូ CVT ៧វគ្គ រត់ប៉ុងមុខ។ ជាមួយគ្នានេះ វា​ក៏មានបំពាក់​ប្រព័ន្ធ​សុវត្ថិភាព Honda Sensing ដែលមាន​មុខងារ​ជាច្រើន​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម