Liverpool ចំណាយ​ជិត ៧០លាន​ដុល្លារ​ទិញ​យក ខ្សែ​បម្រើ​អាហ្សង់ទីន

  • 2023-06-08 12:31:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហង្សក្រហម Liverpool បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ ៦៨លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​ខ្សែ​បម្រើ Alexis Mac Allister ដែល​ជា​ខ្សែ​បម្រើ​សញ្ជាតិ​អាហ្សង់ទីន​ មក​ពី​ក្លឹប​លីគ​អង់គ្លេស Brighton។

ខាង​ Liverpool បាន​ចុះ​កុងត្រា​ជាមួយ​កីឡាករ​អាហ្សង់ទីន​កើតឆ្នាំ១៩៩៨រូប​នេះ​រយៈពេល ៥ឆ្នាំ។

កីឡាករ​រូប​នេះ​ជា​កីឡាករ​បង្គោល​សម្រាប់​ក្លឹប Brighton ដោយ​កីឡាករ​រូប​នេះ​បាន​បង្ហាញ​ខ្លួន ១១២ដង និង​ស៊ុត​ចូល ២០គ្រាប់​ឱ្យ​ក្លឹប​នេះ ដោយ​ជួយ​ឱ្យ​ក្លឹប​នេះ​ឈរ​លេខ ៦នៅ Premier League។

បន្ថែម​ពី​ការងារ​ជាមួយ​ក្លឹប Mac Allister ក៏​ជួយ​ឱ្យ​អាហ្សង់ទីន​ឈ្នះ​ពាន​បាល់ទាត់​ពិភពលោក FIFA World Cup នៅ​ប្រទេស​កាតា​កាល​ពី​ឆ្នាំ២០២២​ផង​ដែរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី