Microsoft ទើបបញ្ចេញម៉ាសុីនហ្គេម Xbox Series S ស៊េរីថ្មីពណ៌ខ្មៅ ជាមួយទំហំផ្ទុកធំជាងមុន 1TB

  • 2023-06-12 01:44:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Microsoft ទើបប្រកាសចេញនូវម៉ាស៊ីនហ្គេម Xbox សេរ៊ី S នៅក្នុងព្រឹត្តិការណ៍ Xbox Games Showcase កាលពីពេលថ្មីៗនេះ។

ម៉ាស៊ីនហ្គេម Xbox Series S ដែលក្រុមហ៊ុន Microsoft ទើបប្រកាសនេះមានពណ៌ខ្មៅ និង ទំហំផ្ទុកក្នុងម៉ាស៊ីន 1TB។ Xbox សេរ៊ីថ្មីនេះ មិនមែនការផ្លាស់ប្តូរច្រើនអ្វីពីម៉ាស៊ីនហ្គេម Xbox Series S ដែលក្រុមហ៊ុន Microsoft ធ្លាប់បានបញ្ចេញលក់នោះទេ ដោយវាខុសប្លែកនៅត្រង់ពណ៌ខ្មៅ និង ទំហំផ្ទុកធំជាងម៉ាស៊ីនហ្គេមសេរ៊ីចាស់ ដែលមានត្រឹម 512 GB។

ក្រុមហ៊ុន Microsoft បានប្រកាសថាម៉ាស៊ីនហ្គេម Xbox Series S ពណ៌ខ្មៅជាមួយទំហំផ្ទុក 1TB នេះ នឹងដាក់ចេញលក់នៅផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ ២០២៣ខាងមុខនេះ។ ចំណែកតម្លៃរបស់វាវិញ គឺ ៣៤៩ដុល្លារអាមេរិក។ ការប្រកាសដាក់លក់ជាផ្លូវការរបស់ Xbox Series S គឺចំពេលដែលហ្គេម Starfield និង Forza Motorsport ក៏ប្រកាសចេញផងដែរ៕

អត្ថបទ ៖ សង្ហា