មានផ្លែឈើត្រូពិកប៉ុន្មានមុខនេះ លាយធ្វើទឹកកកឈូសនៅផ្ទះហូបខ្លួនឯងបាន

  • 2023-08-30 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់អាកាសធាតុក្តៅ ហូបទឹកកកឈូសមួយកែវគឺមានកម្លាំងតែម្តង ហើយបើ​បាន​ផ្លែឈើបន្ថែមទៀតកាន់តែជំនួយសុខភាព។ ថ្ងៃនេះ Sabay ចង់បង្ហាញលោកអ្នកពីរបៀបធ្វើទឹកកកឈូសលាយជាមួយផ្លែឈើ២មុខ ដែលជួយឲ្យទឺកកកឈូសកាន់តែឆ្ងាញ់លើសទឹកកកឈូសដែល លក់នៅទីផ្សា។

គ្រឿងផ្សំ៖

-ផ្លែស្វាយ (កាត់ជាដុំបួនជ្រុង)

-ផ្លែចេក (កាត់ជាចំណិតៗ)

-ផ្លែផាសិន (ឆ្កឹះគ្រាប់ចេញ ច្របាច់យកតែទឹក)

-ដុំទឹកកក

-ទឹកដោះគោខាប់

-ទឹកដោះគោស្រស់

-ស្លឹកជីអង្កាម

វិធីធ្វើ៖

យកទឹកកកដុំ ទឺកដោះគោស្រស់ ទឹកដោះគោខាប់ចាក់ចូលក្នុងម៉ាស៊ីនក្រឡុកដោយកិនចូលគ្នាឲ្យម៉ត់ (តែកុំម៉ត់ខ្លាំងពេក)។ រួចចាក់ទឹកកកដែលកិនរួចចូលចាន ហើយចាក់ទឹកផ្លែផាសិនចូលបន្តិច ហើយដាក់ដុំផ្លែស្វាយ ផ្លែចេកតម្រៀបលើចាន។ តុបតែងលំអរបន្ថែមដោយស្លឹកជីអង្កាមពីលើចានទឹកកកឈូស ដើម្បីឲ្យមើលទៅកាន់តែស្អាត។ តែប៉ុណ្ណឹង ជាការស្រេច៕

អត្ថបទ៖ លឹម សុនា