ធ្លាប់តែឃើញ នេនទុំ ច្រៀងរ៉េប ឥឡូវសាកបទមនោសញ្ចេតនាពីរោះប្លែក!

  • 2023-06-13 08:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងរ៉េបលោក ទី ទុំ ហៅនេនទុំ ទើបចេញចម្រៀងបែបមនោសញ្ចេតនាមួយបទនៅលើបណ្ដាញសង្គម គឺបទ “បណ្ដាសាស្នេហ៍”។ គេកម្រឃើញបទសង់ទីម៉ង់ ឬបទមនោសញ្ចេតនា ត្រូវបានបកស្រាយដោយតារារ៉េបរូបនេះណាស់ ប៉ុន្ដែពេលបានឱកាសច្រៀងម្ដងៗ ឃើញថាពីរោះ ហើយសម្ដែងវិញក៏សមទៀត។

លោក ទី ទុំ បានភ្ជាប់នូវសំណេរបែបលេងសើចដ៏ខ្លីមួយជាមួយបទចម្រៀងដែលជាស្នាដៃនិពន្ធ និងច្រៀងដោយលោកផ្ទាល់នេះថា៖ “ឲ្យគេកើតស្រែងអស់មួយជីវិត”។ អ្វីដែលលោកដាក់ទំនាយនេះ គឺសំដៅដល់ចំណងជើងចម្រៀងរបស់លោក គឺ”បណ្ដាសាស្នេហ៍”។

ក្រោយពីចេញបទចម្រៀងដ៏ពីរោះនេះ មានអ្នកគាំទ្រលោកជាច្រើនបានពោលកោតសរសើរលោកថាពិតជាពូកែមែន ខណៈអ្នកខ្លះទៀតនិយាយថា៖ “គាំងពេលលឺពាក្យ អូនធ្លាប់ថ្ងូរដាក់បង ហើយអូនទៅថ្ងូរដាក់គេ”៕

ជិន សុភ័ក្ដ្រ